អេសាយ 13:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យមនុស្ស កម្រមានជាងមាសសុទ្ធ គឺធ្វើឲ្យមនុស្សជាតិ កម្រមានជាងមាសពីអូភារទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្សមួយនាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុត ទៅទៀត។ អាល់គីតាប យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុតទៅទៀត។ |
មានបុត្រីស្តេច នៅក្នុងពួកស្ត្រីជាន់ខ្ពស់របស់ទ្រង់ ឯអគ្គមហេសីព្រះនាងគង់នៅខាងស្តាំទ្រង់ ប្រដាប់ដោយគ្រឿងមាសពីស្រុកអូភារ។
ឯសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងបានតិចណាស់ ដល់ម៉្លេះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ
នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំនៀលពីយើងចេញ។
នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ
ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក