Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 28:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នឹង​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង‌កណ្តៀង​មក​រាប់​ដំឡៃ​នៃ​ប្រាជ្ញា​មិន​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មិន​អាច​យក​មាស​ពី​ស្រុក​អូភារ ឬ​ត្បូង​អូនីក្ស ត្បូង​កណ្តៀង​មក​រាប់​តម្លៃ​នៃ​ប្រាជ្ញា​បានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​មិន​អាច​យក​ប្រាជ្ញា​ទៅ​ថ្លឹង​ជា​មួយ កែវ‌មរកត ពេជ្រ ឬ​ត្បូង​កណ្ដៀង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 28:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន


នឹង​ទិញ​យក​ដោយ​មាស​មិន​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ


មាស ហើយ​នឹង​ពេជ្រ​នឹង​ផ្ទឹម​ស្មើ​មិន​បាន ឬ​នឹង​ប្តូរ​ដោយ​គ្រឿង​មាស​សុទ្ធ​ក៏​មិន​បាន​ដែរ


មាន​បុត្រី​ស្តេច នៅ​ក្នុង​ពួក​ស្ត្រី​ជាន់​ខ្ពស់​របស់​ទ្រង់ ឯ​អគ្គ‌មហេសី​ព្រះ‌នាង​គង់​នៅ​ខាង​ស្តាំ​ទ្រង់ ប្រដាប់​ដោយ​គ្រឿង​មាស​ពី​ស្រុក​អូភារ។


ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ នឹង​មណី‌ជោតិ​១ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស


ព្រះ‌ហស្ត​ទ្រង់​ដូច​ជា​ចិញ្ចៀន​មាស​ដាំ​ដោយ​ត្បូង​បេរីល ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក​ស្រោប​ដោយ​និល‌រតន៍


អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត


ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង


ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ គេ​ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​គេ​ឡើង​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​គេ​ក៏​ភ្លឺ​ដូច​ជា​ត្បូង‌កណ្តៀង


ពី​ដើម​ឯង​បាន​នៅ​ក្នុង​ច្បារ​អេដែន​ជា​សួន​របស់​ព្រះ ឯង​បាន​ប្រដាប់​កាយ​ដោយ​ត្បូង​ដ៏​មាន​ដំឡៃ​គ្រប់​មុខ គឺ​សាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណី‌ជោតិ កណ្តៀង មរកត បារកេត ហើយ​នឹង​មាស ឯ​ក្រាប់នឹង​ខ្លុយ​របស់​ឯង នោះ​បាន​ត្រៀម​ទុក​សំរាប់​ឯង​តាំង​ពី​ថ្ងៃ​ដែល​ឯង​កើត​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម