ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 11:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ

សូមមើលជំពូក

Khmer Christian Bible

ដោយសារ​ជំនឿ​ លោក​អ័ប្រាហាំ​បាន​ស្នាក់​នៅ​ដូច​ជា​ជន​បរទេស​ក្នុង​ទឹកដី​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​លោក​អ៊ីសាក​ និង​លោក​យ៉ាកុប​ជា​អ្នក​រួម​ស្នង​មរតក​លើ​សេចក្ដី​សន្យា​តែ​មួយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។

សូមមើលជំពូក

អាល់គីតាប

ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។

សូមមើលជំពូក



ហេព្រើរ 11:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច នឹង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា


អាប់រ៉ាម​ក៏​រើ​ត្រសាល​ទៅ​នៅ​ក្បែរ​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ដែល​នៅ​ត្រង់​ហេប្រុន​វិញ ហើយ​គាត់​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។


គាត់​ដើរ​ដំណើរ​ពី​ស្រុក​ត្បូង រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្តាល​បេត-អែល​នឹង​អៃយ


ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។


អ័ប្រា‌ហាំ​ក៏​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​ត្រសាល ប្រាប់​សារ៉ា​ថា ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​៣​រង្វាល់​មក​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់ៗ


ទ្រង់​មាន​បន្ទូល​សួរ​គាត់​ថា សារ៉ា​ប្រពន្ធ​ឯង​នៅ​ឯ​ណា គាត់​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ត្រសាល​ឯ​ណោះ


រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។


ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​កន្លែង​កប់​ខ្មោច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ចេញ​ទៅ​កប់


កូន​ទាំង​២​នោះ​ក៏​ធំ​ឡើង អេសាវ​បាន​ទៅ​ជា​អ្នក​ចំណាន​ខាង​ឯ​វិជ្ជា​ព្រាន​ប្រមាញ់ ជា​មនុស្ស​នៅ​តែ​ទី​វាល ឯ​យ៉ាកុប​ជា​មនុស្ស​រម‌ទម នៅ​តែ​ក្នុង​ត្រសាល​វិញ


ព្រម​ទាំង​ប្រទាន​ពរ​របស់​អ័ប្រា‌ហាំ​ដល់​ឯង នឹង​ពូជ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ស្រុក​ដែល​ឯង​ស្នាក់​នៅ​ទុក​ជា​កេរ្តិ៍‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រា‌ហាំ


នោះ​ឡាបាន់​ក៏​ទៅ​ដល់​គាត់ ឯ​យ៉ាកុប បាន​ដំឡើង​ត្រសាល​នៅ​លើ​ភ្នំ​កាឡាត ហើយ​ឡាបាន់​នឹង​បង​ប្អូន​គាត់​ក៏​តំឡើង​ត្រសាល​គេ​នៅ​លើ​ភ្នំ​នោះ​ដែរ


យ៉ាកុប​ក៏​ទៅ​ដល់​អ៊ីសាក ជា​ឪពុក​នៅ​ម៉ាមរេ​ជា​ទី​ក្រុង​របស់​អើបា គឺ​ជា​ហេប្រុន ជា​កន្លែង​ដែល​អ័ប្រា‌ហាំ នឹង​អ៊ីសាក​បាន​សំណាក់​នៅ


ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក នឹង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ


យ៉ាកុប​ទូល​ឆ្លើយ​ថា ចំនួន​ឆ្នាំ​ដែល​ទូលបង្គំ​សំចត​នៅ​នោះ​បាន​តែ​១៣០​ឆ្នាំ​ទេ អស់​ទាំង​ឆ្នាំ​អាយុ​នៃ​ទូលបង្គំ​បាន​តិច​ណាស់ ហើយ​អាក្រក់​ផង មិន​ដល់​នឹង​ចំនួន​ឆ្នាំ​អាយុ ដែល​ពួក​ឰយុកោ​របស់​ទូលបង្គំ​បាន​សំចត​នៅ​នោះ​ទេ


គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិច អើ មាន​តិច​ណាស់ ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង


ក៏​មិន​ត្រូវ​ឲ្យ​ឯង​ធ្វើ​ផ្ទះ ឬ​សាប‌ព្រោះ ឬ​ដាំ ឬ​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ត្រសាល​អស់​១​ជីវិត ដើម្បី​ឲ្យ​បាន​រស់​ជា​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ឯង​រាល់​គ្នា​កំពុង​ស្នាក់​នៅ​នោះ


ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ