Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គ្រា​នោះ គេ​មាន​គ្នា​ចំនួន​តិច អើ មាន​តិច​ណាស់ ហើយ​ក៏​គ្រាន់​តែ​ស្នាក់​នៅ​ក្នុង​ស្រុក​នោះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 កាលនោះ​ពួកគេ​មាន​ចំនួនតិច គឺ​តិចតួច​ណាស់ ហើយ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅ​ស្រុកនោះ​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ នៅ​គ្រា​ដែល​គេ​មាន​គ្នា​តិច គឺ​កាល​គេ​មាន​ចំនួន​តិច ហើយ​ក៏​គ្រាន់​តែ​ជា​អ្នក ស្នាក់​អាស្រ័យ​ក្នុង​ស្រុក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រ‌អែល ជា​ក្រុម​មួយ​ដ៏​តូច ដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។​

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​នឹង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​‌កល្ប​ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។


ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ សូម​ឲ្យ​ខ្ញុំ​មាន​កន្លែង​កប់​ខ្មោច​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​នេះ​ពី​មុខ​ខ្ញុំ​ចេញ​ទៅ​កប់


នោះ​យ៉ាកុប​គាត់​និយាយ​នឹង​ស៊ីម្មាន​ហើយ​នឹង​លេវី​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​អញ​ថប់​ព្រួយ​ណាស់ ដោយ​សំអុយ​ឈ្មោះ​អញ​នៅ​កណ្តាល​ពួក​សាសន៍​កាណាន នឹង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​អញ​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​អញ នោះ​ទាំង​អញ នឹង​ពួក​គ្រួ​អញ នឹង​ត្រូវ​វិនាស​ទាំង​អស់​ទៅ


អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ


ចូរ​មើល​ទៅ​ឯ​អ័ប្រា‌ហាំ ជា​ឰយុកោ​ឯង ហើយ​ទៅ​ឯ​សារ៉ា​ដែល​បង្កើត​ឯង​មក ដ្បិត​កាល​អ័ប្រា‌ហាំ​នៅ​តែ​ម្នាក់​ឯង នោះ​អញ​បាន​ហៅ​មក ក៏​បាន​ឲ្យ​ពរ​ផង ហើយ​បាន​ចំរើន​ឲ្យ​មាន​គ្នា​ជា​ច្រើន​វិញ


ទ្រង់​មិន​បាន​ប្រទាន ឲ្យ​លោក​មាន​មរដក​អ្វី នៅ​ស្រុក​នេះ​ទេ សូម្បី​ឲ្យ​ល្មម​នឹង​ដាក់​ជើង​ចុះ​ក៏​គ្មាន​ដែរ តែ​ទ្រង់​សន្យា​នឹង​ប្រទាន​ស្រុក​នេះ ទុក​ជា​ស្រុក​កំណាន់​ដល់​លោក នឹង​ពូជ​លោក​ត​ទៅ​វិញ ថ្វី​បើ​លោក​មិន​ទាន់​មាន​កូន​នៅ​ឡើយ​ផង


រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ឬ​រើស​ឯង ដោយ​ព្រោះ​ឯង​មាន​គ្នា​ច្រើន​ជាង​សាសន៍​ឯ​ទៀត​នោះ​ទេ ដ្បិត​ឯង​រាល់​គ្នា​ជា​សាសន៍​តិច​ជាង​សាសន៍​ទាំង​អស់


ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្ដី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម