សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
ហូសេ 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងដឹកនាំទៅឯស្រុកអាសស៊ើរ ទុកជាដង្វាយថ្វាយដល់ស្តេចយ៉ារែប អេប្រាអិមនឹងទទួលតែសេចក្ដីអាម៉ាស់ខ្មាស ហើយអ៊ីស្រាអែលនឹងត្រូវខ្មាសចំពោះសេចក្ដីប្រឹក្សារបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ អេប្រាអិមនឹងត្រូវអាម៉ាស់ ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែរូបព្រះ របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ថ្វាយព្រះចៅអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែនយោបាយរបស់ខ្លួន ។ អាល់គីតាប គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ជូនស្តេចអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រអែលនឹងត្រូវបាក់មុខព្រោះតែព្រះក្លែងក្លាយរបស់ខ្លួន។ |
សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ
ដូច្នេះ កំឡាំងរបស់ផារ៉ោននឹងបានជាសេចក្ដីខ្មាសដល់ឯងរាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់នៃស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់ឯងដែរ
ឯអស់ពួកអ្នកដែលធ្វើរូបព្រះ គេនឹងត្រូវខ្មាស ហើយជ្រប់មុខទាំងអស់គ្នា គេនឹងត្រូវគ្របឃ្លុប ដោយសេចក្ដីអៀនខ្មាសទាំងអស់គ្នា
នោះម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ
ប៉ុន្តែគេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ នឹងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ
ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯង ហើយពីអំពើដែលឯងរាល់គ្នាប្រព្រឹត្តមិនល្អផង ដូច្នេះ ឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត នឹងអំពើគួរស្អប់ខ្ពើមរបស់ឯង។
រួចនឹងកៀរយកអស់ទាំងព្រះ នឹងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ នឹងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។
វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ
កាលអេប្រាអិមបានដឹងអាការៈរោគរបស់ខ្លួន ហើយយូដាបានឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅឯស្តេចយ៉ារែប តែគេមិនអាចនឹងរំងាប់រោគឯង ឬមើលរបួសឯងឲ្យសះបានឡើយ
ដ្បិតរូបកូនគោនោះកើតនៅស្រុកអ៊ីស្រាអែល គឺពួកជាងដែលបង្កើតវាឡើង វាមិនមែនជាព្រះទេ អើ រូបកូនគោរបស់សាម៉ារី នឹងត្រូវបំបែកខ្ទេចខ្ទីទៅ
ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្ដីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្ដីត្មះតិះដៀលនៃរាស្ត្រអញ។