ហូសេ 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គេមានចំនួនកាន់តែច្រើនប៉ុណ្ណា គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង កាន់តែច្រើនប៉ុណ្ណោះដែរ គេបានប្ដូរសិរីល្អរបស់គេ ឲ្យទៅជាសេចក្ដីអាម៉ាស់! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត អំពើបាបប្រឆាំងនឹងយើង យើងនឹងដូរកិត្តិយសរបស់ពួកគេ ឲ្យទៅជាភាពអាម៉ាស់។ សូមមើលជំពូកអាល់គីតាប7 ពួកអ៊ីមុាំទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត អំពើបាបប្រឆាំងនឹងយើង យើងនឹងដូរកិត្តិយសរបស់ពួកគេ ឲ្យទៅជាភាពអាម៉ាស់។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា អញបានសន្យាឲ្យពួកគ្រួឯង នឹងវង្សព្ធយុកោឯង បានដើរនៅមុខអញជាដរាបទៅ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលយ៉ាងនេះវិញថា សូមឲ្យគំនិតនោះបានឆ្ងាយចេញពីអញទៅ ដ្បិតអស់អ្នកណាដែលលើកដំកើងអញ នោះអញនឹងដំកើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់អញ នោះអញក៏មិនរាប់អានដល់គេដែរ
ចាប់តាំងពីគ្រាពួកឰយុកោយើងខ្ញុំ ដរាបមកដល់សព្វថ្ងៃនេះ យើងខ្ញុំមានទោសជាទំងន់ក្រៃពេក ហើយដោយព្រោះអំពើទុច្ចរិតរបស់យើងខ្ញុំ បានជាយើងខ្ញុំ ព្រមទាំងពួកស្តេច នឹងពួកសង្ឃរបស់យើងខ្ញុំ បានត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកស្តេចស្រុកដទៃ ដល់ដាវ ដល់សណ្ឋានជាឈ្លើយ ដល់ការរឹបជាន់ ហើយដល់សេចក្ដីអាម៉ាស់ខ្មាស ដូចជាមានសព្វថ្ងៃនេះ