នោះទ្រង់មានបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
ហាកាយ 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "កំពុងដែលព្រះវិហារនេះនៅខូចបង់នៅឡើយ នោះតើជាវេលាឲ្យឯងរាល់គ្នាបានអាស្រ័យនៅក្នុងផ្ទះដែលបិទភ្ជិតដូច្នេះឬ?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ អាល់គីតាប «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ |
នោះទ្រង់មានបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
តែលោកមានប្រសាសន៍ថា តើវិញ្ញាណអញមិនបានទៅតាមឯង ក្នុងកាលដែលលោកនោះចុះពីរទេះមកទទួលឯងទេឬអី នេះតើជាឱកាសគួរនឹងទទួលប្រាក់នឹងសំលៀកបំពាក់ ព្រមទាំងចំការអូលីវ ចំការទំពាំងបាយជូរ នឹងចៀម គោ ហើយបាវប្រុសបាវស្រីឬអី
ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី
មានពេលសំរាប់សំឡាប់ ហើយពេលសំរាប់មើលឲ្យជា មានពេលសំរាប់រំលំរំលាយ ហើយពេលសង់ឡើង
ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសំរាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់
មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះគេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចំការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ
នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្សឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសំរាកម្តងទៀត
ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា នឹងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
ព្រះអម្ចាស់ទ្រង់បានបោះបង់ចោលអាសនារបស់ទ្រង់ ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ទ្រង់ដែរ ទ្រង់បានប្រគល់អស់ទាំងកំផែងនៃព្រះរាជវាំង ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់
មាសបានទៅជាស្រអាប់យ៉ាងណាហ្ន៎ ឯមាសសុទ្ធ នោះបានផ្លាស់ប្រែយ៉ាងណាហ្ន៎ ថ្មទាំងប៉ុន្មាននៃទីបរិសុទ្ធបានចាក់ចោល នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ
ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
លុះដល់ឆ្នាំទី៥ នោះនឹងបរិភោគបាន នេះដើម្បីដើមឈើទាំងនោះបានចំរើនផលផ្លែឲ្យឯងរាល់គ្នា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារ នឹងបានដូចជាទីខ្ពស់នៅព្រៃវិញ។
ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ
ឯងរាល់គ្នាបានសង្ឃឹមនឹងបានច្រើន តែមើលបានតែតិចទេ ហើយកាលណាឯងបាននាំយកទៅដល់ផ្ទះ នោះអញបានផ្លុំផាត់ទៅ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សួរថា ហេតុអ្វីបានជាដូច្នេះ គឺដោយព្រោះវិហាររបស់អញ ដែលនៅខូចបង់ កំពុងដែលឯងរាល់គ្នារត់ទៅឯផ្ទះឯងរៀងខ្លួននោះ
ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង
ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ