Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាកាយ 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​ឯង​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​អញ​បាន​ផ្លុំ​ផាត់​ទៅ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​អញ ដែល​នៅ​ខូច​បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​ឯង​រៀង​ខ្លួន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯង​រាល់​គ្នា​បាន​សង្ឃឹម​នឹង​បាន​ច្រើន តែ​មើល​បាន​តែ​តិច​ទេ ហើយ​កាល​ណា​អ្នក​បាន​នាំ​យក​ទៅ​ដល់​ផ្ទះ នោះ​យើង​បាន​ផ្លុំ​ផាត់​ទៅ"។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ដូច្នេះ គឺ​ដោយ​ព្រោះ​វិហារ​របស់​យើង ដែល​នៅ​ខូច‌បង់ កំពុង​ដែល​ឯង​រាល់​គ្នា​រត់​ទៅ​ឯ​ផ្ទះ​អ្នក​រៀង​ខ្លួន​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។ អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




ហាកាយ 1:9
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន


នោះ​បាត​សមុទ្រ​ក៏​លេច​ឡើង ហើយ​ឫស​នៃ​លោកីយ​បាន​បើក​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​បន្ទោស គឺ​កាល​ឮ​សូរ​ខ្យល់​គំហុក​ចេញ​ពី​ព្រះ‌នាសា​ទ្រង់។


មើល អញ​នឹង​បណ្តាល​គំនិត​វា​ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ស្រុក​វា​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។


ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ថា សូម​កុំ​កាត់​ទោស​ទូលបង្គំ សូម​បង្ហាញ​ហេតុ​ដែល​ទ្រង់​ត​តាំង​នឹង​ទូលបង្គំ​វិញ


មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​នឹង​ទី​វិនាស​នោះ​មិន​ចេះ​ស្កប់‌ស្កល់​ឡើយ ឯ​ភ្នែក​នៃ​មនុស្ស​ក៏​មិន​ចេះ​ស្កប់‌ស្កល់​ដូច​គ្នា​ដែរ។


គ្រប់​ទាំង​អស់​ចេះ​តែ​ជញ្ជាន់​ដដែលៗ​ជានិច្ច ទាល់​តែ​មនុស្ស​រក​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ


ឯ​ស្មៅ​ក៏​ស្វិត​ក្រៀម​ទៅ ហើយ​ផ្កា​រោយ‌រុះ​ចុះ ដោយ​ព្រោះ​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា​បក់​មក​ត្រូវ ឯ​បណ្តាជន គេ​ពិត​ដូច​ជា​ស្មៅ​ដែរ


ដ្បិត​ចំការ​ទំហំ​១០​រ៉ៃ​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​តែ​២​ប៉ោត ហើយ​ពូជ​ពង្រោះ​១០​ថាំង​នឹង​ច្រូត​បាន​តែ​១​ថាំង​ទេ។


គេ​បាន​សាប‌ព្រោះ​ស្រូវ‌សាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស​ចំពោះ​ផល​របស់​ឯង​ដែរ ដោយ​ព្រោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។


អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ


លុះ​ដល់​ឆ្នាំ​ទី​៥ នោះ​នឹង​បរិភោគ​បាន នេះ​ដើម្បី​ដើម​ឈើ​ទាំង​នោះ​បាន​ចំរើន​ផល​ផ្លែ​ឲ្យ​ឯង​រាល់​គ្នា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។


កំពុង​ដែល​ព្រះ‌វិហារ​នេះ​នៅ​ខូច​បង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទ‌ភ្ជិត​ដូច្នេះ​ឬ


ឯង​រាល់​គ្នា​បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក តែ​មិន​បាន​ស្កប់‌ស្កល់ ព្រម​ទាំង​ស្លៀក‌ពាក់ តែ​មិន​បាន​កក់‌ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។


ដូច្នេះ បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ថ្វាយ​សិរី‌ល្អ​ដល់​ឈ្មោះ​អញ​ទេ នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ចាត់​សេចក្ដី​បណ្តាសា ឲ្យ​មក​លើ​ឯង​រាល់​គ្នា អញ​នឹង​ដាក់​បណ្តាសា​ដល់​ពរ​របស់​ឯង អើ អញ​បាន​ដាក់​បណ្តាសា​ហើយ ពី​ព្រោះ​ឯង​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​សោះ


ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ


តែ​អញ​ប្រកាន់​សេចក្ដី​នេះ​នឹង​ឯង គឺ​ថា ឯង​បាន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដើម​ចេញ


អញ​បន្ទោស ហើយ​ផ្ចាញ់‌ផ្ចាល ដល់​អស់​អ្នក​ណា​ដែល​អញ​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម