ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 20:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ​កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្សអេចអូច​ដើរចុះឡើង​លាតត្រដាង​រឿងសម្ងាត់ ដូច្នេះ​កុំ​សេពគប់​ជាមួយ​អ្នកដែល​មាន​មាត់ឥតគម្រប​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

សូមមើលជំពូក

អាល់គីតាប

អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សំងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។

សូមមើលជំពូក



សុភា‌សិត 20:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ


អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។


អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។


មនុស្ស​ច្រឡោត​គេ​ល្បួង​អ្នក​ជិត​ខាង ហើយ​ក៏​នាំ​ទៅ​ក្នុង​ផ្លូវ​ដែល​មិន​ល្អ។


ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។


កូន​អើយ ចូរ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដល់​ស្តេច​ផង កុំ​ឲ្យ​ឯង​សេព‌គប់​នឹង​មនុស្ស​ដែល​តែង‌តែ​សាវា​ឡើយ


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ដ្បិត​មនុស្ស​បែប​យ៉ាង​នោះ មិន​មែន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ គេ​បំរើ​តែ​ពោះ​ខ្លួន​គេ​វិញ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត‌ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ នឹង​ពាក្យ​បញ្ចើច​ផង