ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 19:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​បង​ប្អូន​របស់​អ្នក​ទាល់​ក្រ ក៏​ស្អប់​អ្នក​នោះ ចំណង់​បើ​មិត្រ‌ភក្តិ តើ​នឹង​ឃ្លាត​ចេញ​ឆ្ងាយ ពី​អ្នក​នោះ​ជា​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​នឹង​តាម​ទៅ​អង្វរ តែ​គេ​គេច​បាត់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​! គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ក្រី​ក្រ សុទ្ធ​តែ​ត្រូវ​បងប្អូន​ទាំង​អស់​ស្អប់​ទៅ​ហើយ នោះ​ចំណង់បើ​មិត្ត‌ភក្តិ តើ​នឹង​ឃ្លាត​ឆ្ងាយពី​អ្នក​នោះ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត អ្នក​នោះ​តាម​ទៅ​អង្វរ​គេ តែ​គេ​គេច​បាត់​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​ក្រីក្រ​គ្មាន​បងប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

សូមមើលជំពូក

អាល់គីតាប

មនុស្ស​ក្រីក្រ​គ្មាន​បង​ប្អូន​ណា​ម្នាក់​រាប់​រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។

សូមមើលជំពូក



សុភា‌សិត 19:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មិត្រ​សំឡាញ់ នឹង​ពួក​ដែល​ធ្លាប់​ភប់‌ប្រសព្វ​នឹង​ទូលបង្គំ គេ​ឈរ​ឃ្លាត​ពី​សេចក្ដី​វេទនា​របស់​ទូលបង្គំ ហើយ​ទាំង​បង​ប្អូន​នៃ​ទូលបង្គំ​ក៏​ឈរ​នៅ​ឆ្ងាយ​ដែរ


ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​ដាក់​អន្ទាក់ ហើយ​ពួក​អ្នក​ដែល​ប៉ង​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ គេ​ពោល ទំលាក់​សេចក្ដី​អាក្រក់ ហើយ​គិត​តែ​ឧបាយ​ជា ដរាប​រាល់​ថ្ងៃ


ទ្រង់​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​ដែល​ស្រឡាញ់​ទូលបង្គំ នឹង​ពួក​ភឿន​ឃ្លាត​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ ពួក​មិត្រភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្ដី​ងងឹត​ហើយ។


៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​មិត្ត‌ភក្តិ​របស់​ទូលបង្គំ​ឃ្លាត​ឆ្ងាយ​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ត្រឡប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​គេ ទូលបង្គំ​ត្រូវ​បង្ខាំង​នៅ នឹង​ចេញ​មក​មិន​រួច


ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន‌វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។


មនុស្ស​ក្រ​ជា​ទី​ស្អប់​ខ្ពើម ដល់​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង តែ​ឯ​អ្នក​មាន​វិញ គេ​មាន​មិត្រ​សំឡាញ់​ច្រើន។


មនុស្ស​ក្រ​គេ​ពោល​ពាក្យ​អង្វរ តែ​មនុស្ស​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


ការ​ដែល​មាន​ទ្រព្យ​សម្បត្តិ នោះ​នាំ​ឲ្យ​មាន​មិត្រ‌ភក្តិ​កើន​ឡើង តែ​មនុស្ស​ក្រ​ត្រូវ​ពង្រាត់​ពី​ពួក​មិត្រ‌ភក្តិ​វិញ។


អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។


ឯ​មិត្រ‌ភក្តិ​របស់​ខ្លួន នឹង​មិត្រ‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។


តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ទេ​ឬ​អី