ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 5:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​១​ជីវិត នោះ​ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន នឹង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លើសពីនេះទៅទៀត អស់ទាំង​ថ្ងៃ​របស់គេ គេ​ហូប​ក្នុង​ភាពងងឹត ហើយ​មានទុក្ខព្រួយ​ជាច្រើន ព្រមទាំង​មាន​ជំងឺ និង​កំហឹង​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​មួយ​ជីវិត ត្រូវ​រោយ‌រៀវ​ទៅ​ក្នុង​សេចក្ដី​ងងឹត ក៏​កើត​មាន​ទុក្ខ​ព្រួយ​ច្រើន ព្រម​ទាំង​មាន​ជំងឺ​បៀត‌បៀន និង​ក្រហល់‌ក្រហាយ​ចិត្ត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។

សូមមើលជំពូក

អាល់គីតាប

មិន​តែ​ប៉ុណ្ណោះ​សោត​គេ​រស់​នៅ ក្នុង​ភាព​អាប់‌អួរ​ជា​រៀង​រាល់​ថ្ងៃ ព្រម​ទាំង​កើត​ទុក្ខ​កង្វល់​វេទនា និង​ក្ដៅ​ក្រហាយ​ផង។

សូមមើលជំពូក



សាស្តា 5:17
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​អ័ដាម​ថា ដោយ​ព្រោះ​ឯង​បាន​ស្តាប់​តាម​ប្រពន្ធ​ឯង ហើយ​ស៊ី​ផ្លែ​ឈើ​នោះ ដែល​អញ​បាន​ហាម​មិន​ឲ្យ​ស៊ី​ឡើយ នោះ​ដី​ត្រូវ​បណ្តាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ‌ហត់​អស់​១​ជីវិត


តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ នឹង​ប្រេង​បន្តិច‌បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំនឹង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ


នៅ​ខណ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់ ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ


គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រាអែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ


ហេតុ​នេះ​រោគ​ឃ្លង់​របស់​ណាម៉ាន់​នឹង​នៅ​ជាប់​នឹង​ឯង​វិញ ព្រម​ទាំង​កូន​ចៅ​ឯង​ជា​រៀង‌រាប​ដរាប​ទៅ ដូច្នេះគាត់​ក៏​ចេញ​ពី​មុខ​លោក​ទៅ កើត​មាន​រោគ​ឃ្លង់​ស​ដូច​ហិមៈ​តែ​ម្តង។


ម្នាក់​ទៀត​ស្លាប់​ទៅ​ទាំង​មាន​ចិត្ត​ជូរ​ល្វីង ឥត​ដែល​ភ្លក់​រស​នៃ​សេចក្ដី​ល្អ​ឡើយ


ទូលបង្គំ​បាន​ទទួល​ទាន​ផែះ​ទុក​ជា​អាហារ ហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូលបង្គំ​ដោយ​ទឹក​ភ្នែក


ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ‌ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត ដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ដេក​លក់​សប្បាយ


៙ ប្រាកដ​មែន គ្រប់​មនុស្ស​ទាំង‌ឡាយ​ដើរ ប្រៀប​ដូច​ជា​ស្រមោល​ទទេ គេ​ជ្រួល‌ជ្រើម​ឡើង​ជា​ឥត​ប្រយោជន៍ គេ​បង្គរ​ទ្រព្យ​សម្បត្តិ​ឡើង ឥត​ដឹង​ជា​អ្នក​ណា​នឹង​ទទួល​ទេ


ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេ កន្លង​ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច


ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​នឹង​បណ្តា‌ការ ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង


ពី​ព្រោះ​អស់​ទាំង​ថ្ងៃ​នៃ​អ្នក​នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ទុក្ខ​ព្រួយ ហើយ​កិច្ច​ធុរៈ​របស់​គេ​សុទ្ធ​តែ​លំបាក​ទទេ អើ ទោះ​ទាំង​ពេល​យប់ ចិត្ត​អ្នក​នោះ​ក៏​មិន​សំរាក​ដែរ នេះ​ជា​ការ​ឥត​មាន​ទំនង​ដែរ។


គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ីហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង យើង​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ


នៅ​គ្រា​ដែល​មាន​សេចក្ដី​ចំរើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ‌ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។


នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។