Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​នាង​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​១​ដុំ​ឡើយ មាន​តែ​ម្សៅ​១​ក្តាប់​នៅ​ក្នុង​ខាប់ នឹង​ប្រេង​បន្តិច‌បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឈើ​២​នេះ ដើម្បី​ចូល​ទៅ​ចំអិន​សំរាប់​ខ្ញុំនឹង​កូន យើង​នឹង​បរិភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ខ្ញុំ​គ្មាន​មួយ​ដុំ​ឡើយ មាន​តែ​ម្សៅ​មួយ​ក្តាប់​នៅ​ក្នុង​ខាប់ និង​ប្រេង​បន្តិច​បន្តួច​នៅ​ដប​ប៉ុណ្ណោះ មើល​នែ៎ ខ្ញុំ​កំពុង​តែ​រើស​រំកាច់​ឧស​ពីរ​នេះ ដើម្បី​ចូល​ទៅ​ចម្អិន​សម្រាប់​ខ្ញុំ និង​កូន យើង​នឹង​បរិ‌ភោគ​តែ​ប៉ុណ្ណោះ រួច​ស្លាប់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្ដាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង សម្រាប់​នាង​ខ្ញុំ និង​កូន ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្ដាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នាង​តប​ថា៖ «នាង​ខ្ញុំ​សូម​ជម្រាប​លោក ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ជា​ម្ចាស់​របស់​លោក​ថា នាង​ខ្ញុំ​គ្មាន​នំបុ័ង​ទេ នាង​ខ្ញុំ​នៅ​សល់​តែ​ម្សៅ​មួយ​ក្តាប់​ក្នុង​ខាប់ និង​ប្រេង​បន្តិច​នៅ​ក្នុង​ដប​ប៉ុណ្ណោះ។ នាង​ខ្ញុំ​កំពុង​តែ​រើស​អុស​ពីរ​អង្កត់​នេះ​យក​ទៅ​ដុត​នំបុ័ង​សម្រាប់​នាង​ខ្ញុំ និង​កូន​ទទួល​ទាន។ ពេល​ទទួល​ទាន​រួច​ហើយ យើង​ខ្ញុំ​ទាំង​ពីរ​នាក់​ម្តាយ​កូន​នឹង​ស្លាប់​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 17:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ រួច​នាង​ចោល​កូន​នៅ​ក្រោម​ដើម​ឈើ​តូច​១


ហើយ​ថយ​ទៅ​អង្គុយ​ប្រឈម‌មុខ​នឹង​វា ចំងាយ​ទី​១​ជួរ​ធ្នូ ដោយ​គិត​ថា កុំ​ឲ្យ​អញ​ឃើញ​កូន​ស្លាប់​ឡើយ ដូច្នេះ នាង​ក៏​អង្គុយ​ប្រឈម‌មុខ​នឹង​កូន ស្រែក​យំ​ឡើង


តែ​អ៊ីត‌តាយ​ទូល​តប​ថា ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នឹង​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ដ៏​មាន​ព្រះ‌ជន្មាយុ​ថា នៅ​កន្លែង​ណា​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ឬ​រស់​ក្តី នោះ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​នៅ​ទី​នោះ​ដែរ


គ្រា​នោះ អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី ដែល​នៅ​ជា​មួយ​នឹង​ពួក​ស្រុក​កាឡាត លោក​ទូល​នឹង​អ័ហាប់​ថា ទូលបង្គំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទូលបង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​នេះ​នឹង​គ្មាន​ភ្លៀង គ្មាន​សន្សើម​ឡើយ វៀរ​តែ​ដោយ‌សារ​ពាក្យ​ទូលបង្គំ​ប៉ុណ្ណោះ


កាល​នាង​កំពុង​តែ​ទៅ​យក​ទឹក នោះ​លោក​ស្រែក​ផ្តាំ​ថា សូម​យក​នំបុ័ង​បន្តិច​មក​ឲ្យ​ខ្ញុំ​ផង


តែ​អេលីយ៉ា​ប្រាប់​នាង​ថា កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ទៅ​ធ្វើ​ដូច​ជា​អ្នក​បាន​ថា​ចុះ តែ​សូម​ធ្វើ​នំ​១​យ៉ាង​តូច​មក​ឲ្យ​ខ្ញុំ​ជា​មុន​សិន រួច​សឹម​ធ្វើ​សំរាប់​អ្នក នឹង​កូន​អ្នក​ចុះ


បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាក‌សព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់‌ឃ្លាន ដ្បិត​ពួក​ហោរា នឹង​ពួក​សង្ឃ តែង‌តែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។


ហើយ​បើ​ឯង​នឹង​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​ពិត នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ទ្រង់ ហើយ​នឹង​អួត​សរសើរ​ពី​ទ្រង់។


ទោះ​បើ​គេ​ថា គេ​ស្បថ​ដោយ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ក៏​ដោយ គង់​តែ​គេ​ស្បថ​ដោយ​ភូត‌ភរ​ទេ


ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ នោះ​វិសេស​ជា​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន ដ្បិត​ពួក​១​នេះ គេ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់ ដោយ​ខ្វះ​ខាត​ស្បៀង​អាហារ


នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះ‌សិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ


ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រាអែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន ជា​កូន​យើង​ក៏​ដោយ គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​១​ឆ្លើយ​ឡើង​សោះ


តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រាអែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ


រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់ ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​រក​ព្រួញ​មក ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង‌អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្ដី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ


ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ


ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ


ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម