សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
សាការី 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯងបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានលើកយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ យើងទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ យើងនឹងដាស់តឿនកូនប្រុសរបស់អ្នក ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក ហើយនឹងធ្វើឲ្យអ្នកដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ អាល់គីតាប យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ |
សូមឲ្យព្រះយេហូវ៉ា ជាថ្មដានៃទូលបង្គំ បានប្រកបដោយព្រះពរ ជាព្រះដែលបង្ហាត់បង្វឹកដៃទូលបង្គំឲ្យចេះច្បាំង ហើយម្រាមដៃរបស់ទូលបង្គំឲ្យធ្វើសង្រ្គាម
គួរឲ្យមានសេចក្ដីសរសើរយ៉ាងប្រសើរពីព្រះ នៅក្នុងមាត់គេ នឹងដាវមានមុខ២នៅដៃគេដែរ
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវជាប់នៅត្រគាកទ្រង់ ទុកជាគ្រឿងលំអ នឹងសក្តិយសនៃទ្រង់ផង
ទ្រង់បានធ្វើឲ្យមាត់ខ្ញុំបានដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តទ្រង់ ក៏បានធ្វើឲ្យខ្ញុំដូចជាតួព្រួញដែលខាត់រំលីង ព្រមទាំងដាក់ខ្ញុំទុកភ្ជិតនៅក្នុងបំពង់ព្រួញរបស់ទ្រង់
ឯងជាពូថៅចំបាំង ហើយជាគ្រឿងសស្ត្រាវុធរបស់អញ អញនឹងបំបាក់បំបែកអស់ទាំងសាសន៍ ឲ្យខ្ទេចខ្ទីដោយសារឯង ហើយនឹងបំផ្លាញនគរផ្សេងៗ ដោយសារឯងដែរ
ឯពួកកូនប្រុសៗរបស់ក្រុងស៊ីយ៉ូន ដែលមានដំឡៃដូចជាមាសយ៉ាងសំរាំង នោះបានរាប់ទុកដូចជាភាជនៈដីវិញ ជាការដែលដៃជាងស្មូនធ្វើយ៉ាងណាហ្ន៎
អញបានតាំងពួកកូនចៅខ្លះរបស់ឯងរាល់គ្នាឡើងធ្វើជាហោរា នឹងពួកកំឡោះខ្លះរបស់ឯងធ្វើជាពួកន៉ាសារីត ព្រះយេហូវ៉ាទ្រង់សួរថា ឱពួកកូនចៅអ៊ីស្រាអែលអើយ តើមិនមែនដូច្នោះឬ
ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ
ពីព្រោះ ឯព្រះបន្ទូលនៃព្រះនោះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹងនឹងវិញ្ញាណ ហើយសន្លាក់ នឹងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិតដែលចិត្តគិត ហើយដែលសំរេចដែរ
នៅព្រះហស្តស្តាំទ្រង់កាន់ផ្កាយ៧ ក៏មានដាវមុខ២ដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក ហើយព្រះភក្ត្រទ្រង់ ដូចជាថ្ងៃភ្លឺពេញអំណាច
គេនឹងច្បាំងទាស់នឹងកូនចៀម តែកូនចៀមនឹងឈ្នះគេ ពីព្រោះទ្រង់ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ឯពួកអ្នកដែលនៅជាមួយនឹងទ្រង់ នោះជាអ្នកដែលទ្រង់បានហៅ បានរើស ហើយជាអ្នកស្មោះត្រង់ទាំងអស់គ្នា។
មានដាវយ៉ាងមុតចេញពីព្រះឱស្ឋទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្ដីឃោរឃៅរបស់សេចក្ដីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត
ហើយពួកដែលសល់នៅ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គ ដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋទ្រង់មក នោះអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់នៃពួកទាំងនោះ។
ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងពើកាម៉ុសថា ព្រះដែលមានដាវមុខ២ដ៏មុត ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា