សាការី 9:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដ្បិតយើងបានលើកយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ យើងទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ យើងនឹងដាស់តឿនកូនប្រុសរបស់អ្នក ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រិក ហើយនឹងធ្វើឲ្យអ្នកដូចជាដាវរបស់មនុស្សខ្លាំងពូកែ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនឹងធ្វើឲ្យឯងបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ សូមមើលជំពូកអាល់គីតាប13 យើងនឹងយកយូដាធ្វើជាធ្នូរបស់យើង យើងនឹងយកអេប្រាអ៊ីមធ្វើជាព្រួញ ក្រុងស៊ីយ៉ូនអើយ យើងនឹងចាត់កូនចៅរបស់អ្នក ឲ្យទៅប្រហារកូនចៅពួកយ៉ាវ៉ន យើងនឹងប្រើអ្នក ដូចដាវរបស់វីរបុរស!។ សូមមើលជំពូក |
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។
ស្ដេចទាំងដប់នឹងនាំគ្នាធ្វើសឹកជាមួយកូនចៀម តែកូនចៀមនឹងឈ្នះស្ដេចទាំងដប់ ដ្បិតព្រះអង្គជាព្រះអម្ចាស់លើអម្ចាស់នានា និងជាព្រះមហាក្សត្រលើមហាក្សត្រនានា។ រីឯអស់អ្នកដែលនៅជាមួយកូនចៀម គឺអ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ និងបានជ្រើសរើស ហើយដែលមានជំនឿដ៏ស្មោះ ក៏នឹងមានជ័យជម្នះរួមជាមួយកូនចៀមដែរ»។