ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 1:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ខ្ញុំ​សួរ​ទេវតា ដែល​ពោល​នឹង​ខ្ញុំ​ថា នេះ​តើ​ជា​អ្វី នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កំចាត់‌កំចាយ​ពួក​យូដា ពួក​អ៊ីស្រាអែល នឹង​ពួក​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​សួរ​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ថា​៖ “តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ទាំងនេះ​ជា​ស្នែង​ដែល​បាន​កម្ចាត់កម្ចាយ​យូដា អ៊ីស្រាអែល និង​យេរូសាឡិម”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​សួរ​ទេវតា​ដែល​ពោលមក​ខ្ញុំ​ថា៖ «តើ​នេះ​ជា​អ្វី?» ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កម្ចាត់‌កម្ចាយ​ពួក​យូដា ពួក​អ៊ីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ក៏​សួរ​ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កំចាត់‌កំចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រ‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។

សូមមើលជំពូក



សាការី 1:19
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ


រីឯ​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា នឹង​បេន‌យ៉ាមីន​កាល​ឮ​ថា ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ គេ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ដូច្នោះ


ដូច្នេះ ពួក​អ្នក​ស្រុក​នោះ​ក៏​ខំ​នាំ​ឲ្យ​ពួក​យូដា​ខ្សោយ​ដៃ​ទៅ ហើយ​បង្អើល​បង្អាក់​គេ​ក្នុង​ការ​ស្អាង​នោះ


រួច​មក នៅ​ក្នុង​រាជ្យ​អើថា‌ស៊ើក‌សេស នោះ​ប៊ីសឡាំ មីត្រា‌ដាត ថាបេល នឹង​គូ‌កន​របស់​គេ ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ពើស៊ី មាន​សេចក្ដី​កត់​ទុក​ជា​អក្សរ​តាម​ភាសា​អារ៉ាម


ហើយ​នៅ​វេលា​នោះ​ឯង ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​ខាង​នាយ​ទន្លេ​នោះ ព្រម​ទាំង​សេថារ-បូស‌ណាយ នឹង​ពួក​គូ‌កន​លោក​ក៏​មក​សួរ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ស្អាង​វិហារ​នេះ ហើយ​ធ្វើ​កំផែង​នេះ​ឡើង


៙ ទូលបង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ ហើយ​ទៅ​មនុស្ស​អាក្រក់​ថា កុំ​ឲ្យ​ដំកើង​ខ្លួន​ឲ្យ​សោះ


មិន​ត្រូវ​លើក​ខ្លួន​ឡើង​ឲ្យ​ខ្ពស់ ឬ​និយាយ​ដោយ​ប្រហើន​ឡើយ


ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ


ខ្ញុំ​ក៏​អែប​ចូល​ទៅ​ជិត​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ សួរ​ន័យ​ដ៏​ពិត​របស់​ការ​ទាំង​នោះ អ្នក​នោះ​ក៏​ប្រាប់​ដល់​ខ្ញុំ ព្រម​ទាំង​ទំលាយ​ន័យ​សេចក្ដី​ឲ្យ​ខ្ញុំ​យល់​ផង


ចុះ​សេះ​នឹង​បោល​នៅ​លើ​ថ្ម​ដែរ​ឬ តើ​មនុស្ស​នឹង​ភ្ជួរ​នៅ​ទី​នោះ​ដោយ​គោ​ឬ បាន​ជា​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ពិស ហើយ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត បាន​ប្រែ​ត្រឡប់​ជា​ស្លែង​វិញ​ដូច្នេះ


ទ្រង់​បាន​ចាក់​ទំលុះ​មេ‌ទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់​កួច ដើម្បី​កំចាត់‌កំចាយ​ទូលបង្គំ គេ​ត្រេក‌អរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់


នោះ​ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​ស្នែង​៤


ខ្ញុំ​ក៏​សួរ​ថា អ្នក​ទាំង​នេះ​មក​ធ្វើ​អី ទេវតា​ប្រាប់​ថា គឺ​ស្នែង​ទាំង​នេះ​ដែល​កំចាត់‌កំចាយ​ពួក​យូដា ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក ដើម្បី​បំភ័យ​គេ ហើយ​វាយ​ទំលាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​នឹង​កំចាត់‌កំចាយ​គេ​ទៅ។


នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី


ខ្ញុំ​បាន​សួរ​ថា តើ​អញ្ជើញ​ទៅ​ឯ​ណា​ហ្នឹង អ្នក​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា ទៅ​វាស់​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ដឹង​ទទឹងនឹង​បណ្តោយ​នៃ​ទី​ក្រុង​ជា​ប៉ុន្មាន


ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ពួក​ឰយុកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា