អែសរ៉ា 4:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល នឹងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្ដីកត់ទុកជាអក្សរតាមភាសាអារ៉ាម សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេឯទៀតៗ ក៏បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ីដែរ។ សំបុត្រនោះសរសេរជាភាសាអារ៉ាម ហើយមានបកប្រែ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នៅរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ សូមមើលជំពូកអាល់គីតាប7 នៅរជ្ជកាលស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសជាស្តេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ សូមមើលជំពូក |
ឥឡូវនេះ យើងនឹងសំដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចំរើនកំឡាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក