ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ នឹងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ
លោកុប្បត្តិ 40:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯមេពួកដុតនំ ទ្រង់បានចងព្យួរវិញ ដូចជាយ៉ូសែបបានកាត់សេចក្ដីឲ្យ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែទ្រង់ព្យួរមេអ្នកដុតនំប៉័ង ដូចដែលយ៉ូសែបបានកាត់ស្រាយឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ដេចព្យួរកមេដុតនំ ដូចលោកយ៉ូសែបបានកាត់ស្រាយប្រាប់មែន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំប៉័ងទៅព្យួរ-ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។ អាល់គីតាប ប៉ុន្តែ ស្តេចបញ្ជាឲ្យគេយកមហាតលឹកជូននំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលយូសុះបកស្រាយប្រាប់។ |
ក្រោយនោះមក អ្នកពិសេសថ្វាយពែងរបស់ស្តេចស្រុកអេស៊ីព្ទ នឹងអ្នកដុតនំថ្វាយទ្រង់ គេធ្វើបង្អាក់ព្រះទ័យនៃស្តេចជាម្ចាស់គេ
នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។
គេឆ្លើយថា យើងបានយល់សប្តិ តែគ្មានអ្នកណាអាចនឹងកាត់ស្រាយឲ្យបានសោះ នោះយ៉ូសែបគាត់និយាយទៅគេថា សេចក្ដីសំរាយស្រេចនៅព្រះទេតើ សូមលោកប្រាប់សប្តិនោះមកខ្ញុំមើល។
យ៉ូសែបទូលឆ្លើយទៅផារ៉ោនថា ការនោះមិនស្រេចលើទូលបង្គំទេ គឺព្រះនឹងឆ្លើយមកទ្រង់ព្រះករុណាជាសេចក្ដីសុខវិញ
គេក៏ចងកហាម៉ានព្យួរនៅឈើ ដែលលោកបានដំឡើងសំរាប់ចងព្យួរម៉ាដេកាយនោះទៅ ដូច្នេះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់បង់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯហោរាណាដែលយល់សប្តិ ឲ្យគេប្រាប់តាមសប្តិនោះចុះ ហើយហោរាណាដែលបានទទួលពាក្យអញ ត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញដោយស្មោះត្រង់ទៅ តើចំបើងជាអ្វីចំពោះស្រូវ
តែចំណែកទូលបង្គំ ការអាថ៌កំបាំងនេះបានសំដែងមកឲ្យទូលបង្គំយល់ មិនមែនដោយព្រោះទូលបង្គំមានប្រាជ្ញា លើសជាងមនុស្សណាទៀតទេ គឺដើម្បីឲ្យសេចក្ដីសំរាយនោះ បានសំដែងមក ឲ្យទ្រង់បានជ្រាបវិញ ហើយឲ្យទ្រង់ព្រះករុណា បានជ្រាបអស់ទាំងគំនិត ដែលទ្រង់បានគិតនៅក្នុងព្រះទ័យប៉ុណ្ណោះ។
ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ នឹងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ នឹងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ