ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
លោកុប្បត្តិ 40:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយ៣ថ្ងៃមក ជាថ្ងៃបុណ្យចំរើនព្រះជន្មផារ៉ោន នោះទ្រង់រៀបជប់លៀងដល់ពួកនាម៉ឺនទាំងប៉ុន្មាន ហើយទ្រង់ហៅនាយពិសេសថ្វាយពែង នឹងមេពួកដុតនំមកនៅកណ្តាលពួកនាម៉ឺនទាំងនោះ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មកមានកើតឡើងដូច្នេះ: នៅថ្ងៃទីបី ជាថ្ងៃចម្រើនព្រះជន្មរបស់ផារ៉ោន ទ្រង់ក៏រៀបចំពិធីជប់លៀងសម្រាប់រាជបម្រើទាំងអស់របស់ទ្រង់ ព្រមទាំងលើកក្បាលរបស់មេអ្នកថ្វាយពែង និងក្បាលរបស់មេអ្នកដុតនំប៉័ងឡើង នៅកណ្ដាលចំណោមរាជបម្រើរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បីថ្ងៃក្រោយមក ជាថ្ងៃបុណ្យចម្រើនព្រះជន្មផារ៉ោន ស្ដេចបានរៀបចំពិធីជប់លៀងសម្រាប់ពួកមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច ហើយស្ដេចក៏ដោះលែងមេថ្វាយពែង និងមេដុតនំ ឲ្យមកឈរក្នុងចំណោមមន្ត្រីរបស់ស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានឲ្យគេដោះលែងមហាតលិកទាំងពីរនៅមុខមន្ត្រីទាំងអស់។ អាល់គីតាប បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចំរើនអាយុស្តេចហ្វៀរ៉អ៊ូន ស្តេចបានជប់លៀងក្រុមមន្ត្រីរបស់ស្តេច។ ពេលនោះ ស្តេចបានឲ្យគេដោះលែងមហាតលឹកទាំងពីរនៅមុខមន្ត្រីទាំងអស់។ |
ឯអ៊ីសាកក៏ធំឡើង ហើយគេផ្តាច់ដោះចេញ រួចនៅថ្ងៃដែលផ្តាច់ដោះ នោះអ័ប្រាហាំក៏រៀបជប់លៀងយ៉ាងធំ។
នៅ៣ថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ទាំងតាំងឲ្យធ្វើក្នុងដំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តទ្រង់ទៀត ដូចលោកធ្លាប់ធ្វើពីកាលនៅបំរើថ្វាយពែងទ្រង់ពីដើម
នៅ៣ថ្ងៃទៀត ផារ៉ោននឹងចងកលោកព្យួរនៅជាប់លើឈើ នោះសត្វហើរនឹងចឹកស៊ីសាច់លោកទៅ។
រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត នឹងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
រីឯនៅឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃ២៧ ខែផល្គុណ នោះអេវីល-មេរូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្តា ដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក នៅឆ្នាំនោះឯង
គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី នឹងសាសន៍មេឌី ពួកអ្នកធំ នឹងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ
លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក
មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់
លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ នឹងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ