Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​អ៊ីសាក​ក៏​ធំ​ឡើង ហើយ​គេ​ផ្តាច់​ដោះ​ចេញ រួច​នៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ នោះ​អ័ប្រា‌ហាំ​ក៏​រៀប​ជប់‌លៀង​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 កូន​នោះ​បាន​ធំឡើង ហើយ​ត្រូវ​ផ្ដាច់ដោះ​។ នៅ​ថ្ងៃ​ដែល​អ៊ីសាក​ត្រូវ​ផ្ដាច់ដោះ អ័ប្រាហាំ​ក៏​រៀបចំ​ពិធីជប់លៀង​ដ៏ធំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លុះ​អ៊ីសាក​ធំ​ឡើង ហើយ​ត្រូវ​ផ្តាច់​ដោះ លោក​អ័ប្រា‌ហាំ​ក៏​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំនៅ​ថ្ងៃ​ដែល​ផ្តាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 លុះ​អ៊ីសា‌ហាក់​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្តាច់​ដោះ អ៊ីព្រហ៊ីម​រៀប​ពិធី​ជប់​លាង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្តាច់​ដោះ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀបចំ​ជប់‌លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ


នាង​ពោល​ទៀត​ថា តើ​អ្នក​ណា​នឹង​ហ៊ាន​ប្រាប់​អ័ប្រា‌ហាំ​ថា សារ៉ា​នឹង​បំបៅ​កូន ប៉ុន្តែ អញ​បាន​បង្កើត​កូន​ឲ្យ​គាត់​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ​វិញ។


សារ៉ា​ឃើញ​កូន​ដែល​ហាការ​ជា​សាសន៍​អេស៊ីព្ទ​បាន​បង្កើត​ឲ្យ​អ័ប្រា‌ហាំ​វា​សើច​ឡក​ឲ្យ


នោះ​គាត់​រៀប​ជប់‌លៀង​ដល់​គេ ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ទៅ


ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ជប់‌លៀង​ដល់​គេ


ក្រោយ​៣​ថ្ងៃ​មក ជា​ថ្ងៃ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ផារ៉ោន នោះ​ទ្រង់​រៀប​ជប់‌លៀង​ដល់​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ហៅ​នាយ​ពិសេស​ថ្វាយ​ពែង នឹង​មេ​ពួក​ដុត​នំ​មក​នៅ​កណ្តាល​ពួក​នាម៉ឺន​ទាំង​នោះ


ដូច្នេះ អ័ប៊ី‌នើរ​បាន​មក​ឯ​ដាវីឌ​នៅ​ក្រុង​ហេប្រុន មាន​ទាំង​មនុស្ស​២០​នាក់​មក​ជា​មួយ​ផង ឯ​ដាវីឌ ទ្រង់​រៀប​ជប់‌លៀង​អ័ប៊ី‌នើរ នឹង​ពួក​មនុស្ស​ដែល​មក​ជា​មួយ​ដែរ


រួច​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​មើល នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្តា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


គឺ​នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់‌លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ពួក​អ្នក​ធំ នឹង​ពួក​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ


ទូលបង្គំ​បាន​រំងាប់ ហើយ​ព្រលួង​ព្រលឹង​ទូលបង្គំ​ជា​ស្រេច ដូច​ជា​ក្មេង​ដែល​ម្តាយ​បាន​ផ្តាច់​ដោះ​ឲ្យ គឺ​ដូច​ជា​ក្មេង​ដែល​លែង​ដោះ​នៅ​ជា​មួយ​នឹង​ម្តាយ អើ ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូលបង្គំ ប្រៀប​ដូច​ជា​កូន​ដែល​លែង​ដោះ​ហើយ


រីឯ​កាល​នាង​បាន​ផ្តាច់​ដោះ​ឡូ-រូហាម៉ា​ហើយ នាង​ក៏​មាន​ទំងន់​ទៀតបង្កើត​បាន​កូន​ប្រុស​១


ឪពុក​គាត់​ក៏​ចុះ​ទៅ​ឯ​ផ្ទះ​នៃ​ស្ត្រី​នោះ ដល់​ហើយ​សាំសុន​ក៏​ចាត់‌ចែង​រៀប​ជប់‌លៀង តាម​ទំនៀម‌ទំលាប់​នៃ​ពួក​កំឡោះ


ឯ​សាំសុន​គាត់​និយាយ​ទៅ​គេ​ថា សូម​ឲ្យ​ខ្ញុំ​ចោទ​ជា​ប្រស្នា​ដល់​អ្នក​រាល់​គ្នា​បន្តិច បើ​សិន​ជា​អ្នក​រាល់​គ្នា​រក​ពាក្យ​ឆ្លើយ​ដោះ​ស្រាយ​ឲ្យ​ខ្ញុំ​បាន ក្នុង​រវាង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នេះ នោះ​ខ្ញុំ​នឹង​ឲ្យ​អាវ​ទ្រនាប់ នឹង​សំលៀក‌បំពាក់​១​បន្លាស់​ម្នាក់ៗ


តែ​ហាណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្ដី​ថា ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជាប់​ជា​ដរាប​ទៅ


លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់


រីឯ​អ័ប៊ី‌កែល នាង​ក៏​វិល​ទៅ​ឯ​ណាបាល ជា​ប្ដី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង‌លោម​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​លៀង‌លោម​នៃ​ស្តេច ឯ​ណាបាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះនាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិចឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម