ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 35:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​យ៉ាកុប​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​នោះ​ថា "បេត-អែល"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​នោះ​ថា «បេត‌អែល»។

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​បាន​ដាក់​ឈ្មោះ​កន្លែង​ដែល​អុលឡោះ​មាន​បន្ទូល​មក​គាត់​នោះ​ថា «បេតអែល»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 35:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។


រួច​មក​ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ ត្រូវ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឯ​ឯង ក្នុង​កាល​ដែល​ឯង​រត់​ចេញ​ពី​អេសាវ​បង​ឯង


រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក


នៅ​ទី​នោះ គាត់​ស្អាង​អាសនា​១ រួច​ដាក់​ឈ្មោះ​ទី​នោះ​ថា អែល-បេត-អែល ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ព្រះ​ទ្រង់​បាន​លេច​មក​ឯ​គាត់ ក្នុង​កាល​ដែល​គាត់​រត់​ពី​បង​ទៅ