Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:15 - ព្រះគម្ពីរខ្មែរសាកល

15 យ៉ាកុប​ដាក់ឈ្មោះ​កន្លែង​ដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ លោក​យ៉ាកុប​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​នោះ​ថា "បេត-អែល"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​នោះ​ថា «បេត‌អែល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 គាត់​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​បន្ទូល​នឹង​គាត់​នោះ​ថា បេត-អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 យ៉ាកកូប​បាន​ដាក់​ឈ្មោះ​កន្លែង​ដែល​អុលឡោះ​មាន​បន្ទូល​មក​គាត់​នោះ​ថា «បេតអែល»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា បេត-អែល ប៉ុន្តែ​ពីមុន​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា លូស​។


ព្រះ​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ក្រោកឡើង​ទៅ​បេត-អែល ហើយ​រស់នៅ​ទីនោះ​។ នៅ​ទីនោះ ចូរ​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​លេចមក​ដល់​អ្នក កាល​អ្នក​បាន​រត់គេច​ពីមុខ​អេសាវ​បងប្រុស​របស់អ្នក”។


បន្ទាប់មក ពួកគេ​ធ្វើដំណើរ​ចេញពី​បេត-អែល​។ ពេល​ពួកគេ​នៅតែ​នៅ​ឆ្ងាយបន្តិច​ពី​អេប្រាតា រ៉ាជែល​បង្កើត​កូន ហើយ​នាង​សម្រាលកូន​យ៉ាងពិបាក​ណាស់​។


នៅ​ទីនោះ យ៉ាកុប​សង់​អាសនា​មួយ ហើយ​ដាក់ឈ្មោះ​កន្លែង​នោះ​ថា “អែល បេត-អែល” ដ្បិត​នៅ​ទីនោះ ព្រះ​បាន​លេចមក​ដល់​គាត់ កាល​គាត់​បាន​រត់គេច​ពីមុខ​បងប្រុស​របស់គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម