ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នោះ​នាង​យក​ស៊ីលផា ជា​បាវ​ស្រី​របស់​នាង ឲ្យ​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​លេអា​ឃើញ​ថា​ខ្លួន​លែង​មានកូន​ទៀត នាង​ក៏​យក​ស៊ីលផា​បាវបម្រើស្រី​របស់ខ្លួន​ឲ្យ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​នាង​លេអា​ឃើញ​ថា​ខ្លួន​មិន​មាន​កូន​ទៀត នាងក៏​យក​ស៊ីលផា ជា​ស្រី​បម្រើ​របស់​នាង ទៅ​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​ស្រី​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​លោក​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក

អាល់គីតាប

កាល​លេអា​ឃើញ​ថា គាត់​ពុំ​មាន​កូន​ទៀត​ទេ គាត់​ក៏​យក​ស៊ីលប៉ា ជា​ស្រី​បម្រើ​របស់​គាត់ មក​ឲ្យ​យ៉ាកកូប​ធ្វើ​ជា​ប្រពន្ធ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​សារ៉ាយ​ប្រពន្ធ​អាប់រ៉ាម​ក៏​ឲ្យ​ហាការ​ជា​សាសន៍​អេស៊ីព្ទ បាវ​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ប្ដី​ទៅ ក្នុង​ពេល​ក្រោយ​ដែល​អាប់រ៉ាម​បាន​នៅ​ស្រុក​កាណាន​១០​ឆ្នាំ​ហើយ


ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា


នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នាង​គិត​ថា ម្តង​ណេះ​អញ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ហេតុ​នោះ​បាន​ជា​នាង​ឲ្យ​ឈ្មោះ​ថា យូដា នោះ​នាង​ក៏​ផ្អាក​មាន​កូន​ទៅ។


ស៊ីលផា​បាវ​ស្រី​លេអា​ក៏​បង្កើត​បាន​កូន​ប្រុស​១​ឲ្យ​យ៉ាកុប


ព្រះ‌ទ្រង់​ក៏​ស្តាប់​តាម​លេអា ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប


នាង​ក៏​ឲ្យ​ប៊ីលហា​ជា​បាវ​ស្រី​ទៅ​ធ្វើ​ជា​ប្រពន្ធ​យ៉ាកុប ហើយ​គាត់​ចូល​ទៅ​ឯ​នាង


ហើយ​រ៉ាជែល​នឹក​ថា អញ​បាន​ប្រណាំង​នឹង​បង​អញ​ជា​ខ្លាំង​ហើយ ក៏​បាន​ឈ្នះ​ផង នាង​ឲ្យ​ឈ្មោះ​ថា ណែប‌ថាលី។


នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។