កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ
លោកុប្បត្តិ 30:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។ ព្រះគម្ពីរខ្មែរសាកល រីឯចំពោះហ្វូងសត្វខ្សោយ គាត់មិនដាក់ទេ។ ដូច្នេះ សត្វខ្សោយៗបានទៅជារបស់ឡាបាន់ ហើយសត្វខ្លាំងៗបានទៅជារបស់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចំណែកសត្វខ្សោយៗ លោកមិនបានដាក់មែកឈើនៅទីនោះទេ។ ដូច្នេះ សត្វខ្សោយៗជារបស់លោកឡាបាន់ ហើយសត្វខ្លាំងៗជារបស់លោកយ៉ាកុប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។ អាល់គីតាប តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា គាត់មិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់ឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់យ៉ាកកូប។ |
កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ
ដូច្នេះ គាត់ក៏បានចំរើនឡើងយ៉ាងសន្ធឹក គាត់មានហ្វូងសត្វជាច្រើន នឹងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ ហើយនឹងលាដែរ។
នោះទ្រង់មានបន្ទូលថា ចូរឯងងើបភ្នែកឡើង មើលទៅសត្វឈ្មោលទាំងប៉ុន្មានដែលជាន់ញី នោះមានឆ្នូត មានពពាល ហើយប្រផេះ ដ្បិតអញបានឃើញអស់ទាំងការ ដែលឡាបាន់បានធ្វើដល់ឯង