ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​រូបេន​ក៏​ចេញ​ទៅ​ឯ​វាល​នៅ​វេលា​ច្រូត​ស្រូវ​ភោជ្ជ‌សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​ដល់​លេអា​ជា​ម្តាយ នោះ​រ៉ាជែល​និយាយ​ទៅ​លេអា​ថា សូម​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​ខ្លះ​មក​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅ​រដូវ​ច្រូត​ស្រូវសាលី រូបេន​ចេញទៅ ហើយ​ឃើញ​ផ្លែស្នេហ៍​នៅ​ទីវាល ក៏​យកមក​ឲ្យ​លេអា​ម្ដាយ​របស់គាត់ នោះ​រ៉ាជែល​និយាយ​នឹង​លេអា​ថា​៖ “សូម​ឲ្យ​ផ្លែស្នេហ៍​ខ្លះ​របស់​កូនប្រុស​បង​ដល់​ខ្ញុំ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​មួយ រូបេន​បាន​ចេញ​ទៅ​វាល​នៅ​រដូវ​ច្រូត​ស្រូវ​សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​នាង​លេអា​ជា​ម្តាយ។ ពេល​នោះ នាង​រ៉ាជែល​ពោល​ទៅកាន់​នាង​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​ខ្លះ​មក​ខ្ញុំ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្តាយ។ ពេល​នោះ រ៉ាជែល​ពោល​ទៅ​កាន់​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​និយាយ​ថា សូម​ចែក​សំឡ​ក្រហម​នោះ​ឲ្យ​បង​បរិភោគ​ផង ដ្បិត​បង​ហេវ​ណាស់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា​អេដំម​វិញ


តែ​លេអា​ឆ្លើយ​ថា ដែល​ឯង​ដណ្តើម​យក​ប្ដី​អញ នោះ​តើ​ជា​ការ​ស្រាល​ឬ បាន​ជា​ឥឡូវ​ចង់​យក​ផ្លែ​ស្នេហ៍​របស់​កូន​អញ​ទៅ​ទៀត រ៉ាជែល​និយាយ​ថា​បើ​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​មក​ខ្ញុំ នោះ​ឲ្យ​ប្ដី​យើង​ដេក​ជា​មួយ​នឹង​បង​នៅ​យប់​នេះ​ចុះ


ដល់​ល្ងាច​កាល​យ៉ាកុប​វិល​មក​ពី​ចំការ​វិញ នោះ​លេអា​ក៏​ចេញ​ទៅ​ទទួល​ដោយ​ពាក្យ​ថា អ្នក​ត្រូវ​អញ្ជើញ​ចូល​ទៅ​ឯ​ខ្ញុំ ដ្បិត​ខ្ញុំ​បាន​ជួល​អ្នក​ដោយ​ផ្លែ​ស្នេហ៍​របស់​កូន​ខ្ញុំ​ហើយ ដូច្នេះ គាត់​ក៏​ដេក​ជា​មួយ​នឹង​នាង​ក្នុង​យប់​នោះ​ទៅ


ផ្លែ​ស្នេហ៍​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ ឱ​ស្ងួន​សំឡាញ់​ខ្ញុំ​ម្ចាស់​អើយ នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ ទាំង​ថ្មីនឹង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក សំរាប់​ទ្រង់។


ហើយ​តាម​ព្រំ​ស្រុក​របស់​ស៊ីម្មាន ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​១​សំរាប់​ពូជ​អំបូរ​អ៊ីសាខារ