កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ
លោកុប្បត្តិ 27:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបឆ្លើយថា ខ្ញុំនេះជាអេសាវកូនច្បងរបស់លោកឪពុក ឥឡូវខ្ញុំបានធ្វើដូចជាលោកឪពុកបានបង្គាប់ហើយ អញ្ជើញក្រោកអង្គុយឡើង ពិសាសាច់ដែលខ្ញុំបាញ់មកចុះ ដើម្បីឲ្យលោកឪពុកបានឲ្យពរដល់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបឆ្លើយនឹងឪពុករបស់គាត់ថា៖ “ខ្ញុំគឺអេសាវកូនប្រុសច្បងរបស់លោកឪពុក។ ខ្ញុំបានធ្វើដូចដែលលោកឪពុកបានប្រាប់ខ្ញុំហើយ។ សូមក្រោកអង្គុយ ហើយពិសាសាច់សត្វដែលខ្ញុំបរបាញ់បានចុះ ដើម្បីឲ្យព្រលឹងរបស់លោកឪពុកបានឲ្យពរខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ អាល់គីតាប យ៉ាកកូបឆ្លើយទៅឪពុកវិញថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនធ្វើដូចលោកឪពុកបានប្រាប់ សូមលោកឪពុកក្រោកឡើង ហើយអញ្ជើញពិសាសាច់ដែលកូនបានបាញ់ពីព្រៃសិន រួចសឹមឲ្យពរកូន»។ |
កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ
អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
អ៊ីសាកនិយាយទៅយ៉ាកុបថា កូនអើយ ចូរឯងមកជិត ដើម្បីអញនឹងស្ទាបឯងមើលឲ្យដឹង បើឯងជាអេសាវកូនអញពិតមែន
គាត់បានរៀបម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជំរាបថា អញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់មក ដើម្បីនឹងបានឲ្យពរដល់ខ្ញុំ
រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់
កាលណាបងឯងលែងខឹងនឹងឯង ហើយភ្លេចពីការដែលឯងបានធ្វើដល់វា នោះអញនឹងចាត់ឲ្យទៅនាំឯងពីនោះមកវិញ ក្រែងអញបាត់ឯងទាំង២ចេញ នៅថ្ងៃតែ១។
តែគាត់និយាយថា ខ្ញុំក៏ជាហោរាដូចអ្នកដែរ ហើយមានទេវតាប្រាប់ខ្ញុំដោយព្រះបន្ទូលនៃព្រះយេហូវ៉ាថា ចូរទៅនាំអ្នកនោះមកឯផ្ទះជាមួយនឹងឯងវិញ ដើម្បីឲ្យបានបរិភោគភោជន៍ គឺគាត់កុហកដល់អ្នកនោះទេ
ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ
ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ