ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
លោកុប្បត្តិ 25:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អ៊ីសម៉ាអែលកូនប្រុសអ័ប្រាហាំ ដែលហាការជនជាតិអេហ្ស៊ីបជាបាវបម្រើស្រីរបស់សារ៉ា បានបង្កើតឲ្យអ័ប្រាហាំ: ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្មាអែល កូនរបស់លោកអប្រាហាំ ជាកូនដែលនាងហាការ អ្នកបម្រើរបស់លោកស្រីសារ៉ា បង្កើតជូនលោកអប្រាហាំ។ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម ជាកូនដែលហាជើរ អ្នកបម្រើរបស់សារ៉ា បង្កើតជូនអ៊ីព្រហ៊ីម។ |
ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
ឯកូនរបស់បាវស្រី នោះគង់តែអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១ដែរ ព្រោះវាជាពូជឯង
នេះជាកូនចៅគេ តរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម
រួចលោកថា អញសូមដល់ឯងរាល់គ្នាតែប៉ុណ្ណេះ គឺសូមឲ្យឯងរាល់គ្នាឲ្យក្រវិលដែលចាប់បានជារបឹបនោះមកអញ (ពួកខ្មាំងនោះសុទ្ធតែមានក្រវិលមាស ដ្បិតជាពួកកូនចៅអ៊ីសម៉ាអែល)