Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហើយ​នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល តាម​ឈ្មោះ តាម​ដំណ​គេ កូន​ច្បង​របស់​អ៊ីស‌ម៉ាអែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីបសាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ឈ្មោះ​កូនប្រុស​របស់​អ៊ីសម៉ាអែល តាមលំដាប់​នៃ​កំណើត គឺ​ដូចតទៅ​: កូនច្បង​របស់​អ៊ីសម៉ាអែល​គឺ​នេបាយ៉ូត បន្ទាប់មក​កេដារ អ័ឌប្អែល មីបសាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នេះ​ជា​បញ្ជី​ឈ្មោះ​កូន​ចៅ​លោក​អ៊ីស‌ម៉ា‌អែល តាម​ឈ្មោះ តាម​តំណ​វង្ស​ត្រកូល​របស់​គេៈ កូន​ច្បង​របស់​លោក​អ៊ីស‌ម៉ា‌អែល គឺ​នេបា‌យ៉ូត រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល​មាន ឈ្មោះ​តាម​ជំនួរ‌វង្ស​ត្រកូល​ដូច​ត​ទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

សូមមើលជំពូក ចម្លង

អាល់គីតាប

13 កូន​ចៅ​របស់​អ៊ីស្មា‌អែល មាន​ឈ្មោះ​តាម​ជំបួរ​វង្ស​ត្រកូល ដូច​តទៅ: នេបា‌យ៉ូត ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ៊ីស‌ម៉ាអែល អញ​បាន​យល់​ព្រម​ហើយ មើល អញ​បាន​ឲ្យ​ពរ​ដល់​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចំរើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅហ្វាយ​១២​នាក់ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ


នោះ​គាត់​ទៅ​ឯ​អ៊ីស‌ម៉ាអែល យក​នាង​ម៉ាហា‌ឡាត់ ប្អូន​នេបា‌យ៉ូត ជា​កូន​អ៊ីស‌ម៉ាអែល ចៅ​អ័ប្រា‌ហាំ​មក​ធ្វើ​ជា​ប្រពន្ធ​ថែម​ទៀត។


នឹង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត


វេទនា​ដល់​ខ្ញុំ ព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ


៙ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សម ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន


ឯ​ទី​រហោ‌ស្ថាន នឹង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ


អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​ឯង ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​ឯង វា​ទាំង‌ឡាយ​នឹង​ឡើង​មក​លើ​អាសនា​អញ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​អញ​នឹង​លើក​ដំកើង​វិហារ​នៃ​សិរី‌ល្អ​របស់​អញ


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន​របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​ដែល​មាន​អ្វី​ឲ្យ​ដូច​ឬ​ទេ


ពី​ពួក​កេដារ នឹង​ពី​នគរ​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ហាសោរ ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន បាន​វាយ។ ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ក្រោក​ឡើង ឡើង​ទៅ​ឯ​ពួក​កេដារ ហើយ​បំផ្លាញ​ពួក​កូន​ស្រុក​នៅ​ខាង​កើត​ចុះ


ស្រុក​អារ៉ាប់ ហើយ​ពួក​ចៅហ្វាយ​នៅ​ស្រុក​កេដារ​ទាំង​ប៉ុន្មាន ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​លក់​កូន​ចៀម ចៀម​ឈ្មោល នឹង​ពពែ​ដល់​ឯង


រួច​លោក​ថា អញ​សូម​ដល់​ឯង​រាល់​គ្នា​តែ​ប៉ុណ្ណេះ គឺ​សូម​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ក្រវិល​ដែល​ចាប់​បាន​ជា​របឹប​នោះ​មក​អញ (ពួក​ខ្មាំង​នោះ​សុទ្ធ​តែ​មាន​ក្រវិល​មាស ដ្បិត​ជា​ពួក​កូន​ចៅ​អ៊ីស‌ម៉ាអែល)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម