ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 20:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ដើរ​ចាក​ចោល​ផ្ទះ​ឪពុក​មក នោះ​ទូលបង្គំ​បាន​និយាយ​នឹង​នាង​ថា ត្រូវ​ឲ្យ​ឯង​អាណិត​ដល់​អញ​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ នោះ​ត្រូវ​និយាយ​ពី​អញ​ថា​ជា​បង​ឯង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ព្រះ​ទ្រង់​ឲ្យ​ខ្ញុំព្រះបាទ​ដើរសាត់អណ្ដែត​ចេញពី​ផ្ទះ​របស់​ឪពុក​ខ្ញុំព្រះបាទ ខ្ញុំព្រះបាទ​បាន​និយាយ​នឹង​នាង​ថា​: ‘នេះ​ជា​សេចក្ដីមេត្តា​ដែល​អូន​ត្រូវ​ធ្វើ​ដល់​បង គឺ​នៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ ត្រូវ​និយាយ​អំពី​បង​ថា គាត់​ជា​បងប្រុស​របស់ខ្ញុំ’”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ​បាន​នាំ​ទូល‌បង្គំ​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​ទូល‌បង្គំ​មក ទូល‌បង្គំ​បាន​និយាយ​ប្រាប់​នាង​ថា "សុំ​អូន​អាណិត​ដល់​បង​យ៉ាង​នេះ គឺ​នៅ​កន្លែង​ណា​ដែល​យើង​ទៅ ត្រូវ​និយាយពី​បង​ថា គាត់​ជា​បង​ប្រុស​ខ្ញុំ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ព្រះ‌ជាម្ចាស់​នាំ​ទូលបង្គំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ‌សន្ដាន​របស់​ទូលបង្គំ ទូលបង្គំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា​ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​អុលឡោះនាំ​ខ្ញុំ​ចាក​ចេញ​ឆ្ងាយ​ពី​ញាតិ​សន្តាន​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​នាង​សារ៉ា​ថា “នៅ​ទី​ណា ដែល​យើង​ទៅ សុំ​អាណិត​មេត្តា​បង​ផង តោង​ប្រាប់​គេ​ថា បង​ត្រូវ​ជា​បង​បង្កើត​របស់​ប្អូន”»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 20:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន នឹង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ


អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។


មួយ​ទៀត នាង​ជា​ប្អូន​ទូលបង្គំ​មែន គឺ​ជា​កូន​របស់​ឪពុក​ទូលបង្គំ ប៉ុន្តែ មិន​មែន​ជា​ពោះ​មួយ​នឹង​គ្នា​ទេ ហើយ​ទូលបង្គំ​បាន​យក​ធ្វើ​ជា​ប្រពន្ធ​ទៅ


តើ​គាត់​មិន​បាន​ប្រាប់​ទូលបង្គំ​ថា នាង​ជា​ប្អូន​ទេ​ឬ​អី ហើយ​នាង​ក៏​និយាយ​ដែរ​ថា គាត់​ជា​បង​ខ្ញុំ ដូច្នេះ ទូលបង្គំ​បាន​ធ្វើ​ការ​នេះ​ដោយ​ទៀង​ត្រង់​ទេ ហើយ​ដោយ​ដៃ​ស្អាត​ផង


គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​ការ​អាក្រក់ ក៏​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់​ដោយ​ស្ងាត់​កំបាំង គេ​ថា តើ​អ្នក​ណា​នឹង​ឃើញ


រួច​ពេត្រុស​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ព្រម​ព្រៀង​គ្នា នឹង​ល្បង​ដល់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​ដូច្នេះ មើល ពួក​អ្នក​ដែល​កប់​ខ្មោច​ប្ដី​អ្នក គេ​មក​ដល់​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​អ្នក​យក​ទៅ​ដែរ


ដោយ‌សារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រា‌ហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ


សូល​ឆ្លើយ​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្ដី​ឈឺ‌ឆ្អាល​នឹង​យើង