Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 20:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​យក​ហ្វូង​ចៀម​ហ្វូង​គោ នឹង​បាវ​ប្រុស​បាវ​ស្រី ប្រទាន​ដល់​អ័ប្រា‌ហាំ ព្រម​ទាំង​ប្រគល់​សារ៉ា ជា​ប្រពន្ធ ទៅ​វិញ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 អ័ប៊ីម្ម៉ាឡិច​ក៏​យក​ហ្វូងចៀម ហ្វូងគោ បាវបម្រើប្រុស និង​បាវបម្រើស្រី​មក​ជូន​អ័ប្រាហាំ ព្រមទាំង​ប្រគល់​សារ៉ា​ប្រពន្ធ​របស់គាត់​ឲ្យ​គាត់​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌បាទ​អ័ប៊ី‌ម៉្មា‌ឡិច​ក៏​យក​ហ្វូង​ចៀម ហ្វូង​គោ និង​បាវ​បម្រើ​ប្រុស​ស្រី មក​ជូន​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ប្រគល់​លោក​ស្រី​សារ៉ា​ជា​ប្រពន្ធ ជូន​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ​ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្ដេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​លោក​អប្រាហាំ ហើយ​ក៏​បាន​ប្រគល់​លោក​ស្រី​សារ៉ា​ជូន​លោក​វិញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​អប៊ីម៉ា‌ឡិច​បាន​យក​ចៀម យក​គោ ពី​ក្នុង​ហ្វូង​សត្វ​របស់​ស្តេច ព្រម​ទាំង​នាំ​ខ្ញុំ​បម្រើ​ប្រុស​ស្រី​មក​ជូន​អ៊ីព្រហ៊ីម ហើយ​ក៏​បាន​ប្រគល់​សារ៉ា​ជូន​គាត់​វិញ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 20:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ នឹង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង


អ័ប្រា‌ហាំ​ទូល​ថា ពី​ព្រោះ​ទូលបង្គំ​នឹក​ថា ប្រាកដ​ជា​គ្មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ​នៅ​ទី​នេះ​ទេ ហើយ​ថា គេ​នឹង​សំឡាប់​ទូលបង្គំ​ចោល ដោយ​ព្រោះ​ប្រពន្ធ​របស់​ទូលបង្គំ​នេះ


អ័ប្រា‌ហាំ​ក៏​និយាយ​ពី​សារ៉ា​ប្រពន្ធ​គាត់​ថា​ជា​ប្អូន​វិញ រួច​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ស្តេច​កេរ៉ា​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​នាំ​យក​សារ៉ា​មក


ដូច្នេះ ចូរ​ប្រគល់​ប្រពន្ធ​គេ​ទៅ​វិញ​ឥឡូវ​ទៅ នោះ​គាត់​នឹង​អធិ‌ស្ឋាន​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​រស់​នៅ​ត​ទៅ ដ្បិត​គាត់​ជា​ហោរា បើ​ឯង​មិន​ប្រគល់​ទៅ​វិញ​ទេ នោះ​ត្រូវ​ដឹង​ថា ឯង​នឹង​ស្លាប់​ជា​ប្រាកដ ទាំង​ឯង នឹង​ពួក​ឯង​ទាំង​អស់​ផង។


នៅ​វេលា​នោះ អ័ប៊ី‌ម៉្មា‌ឡិច នឹង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​មក​និយាយ​នឹង​អ័ប្រា‌ហាំ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ


ប៉ុន្តែ បើ​អ្នក​បំរើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ចៅហ្វាយ​អញ​ក្រ​មក ហើយ​ក៏​តាំង​វាយ​ពួក​បាវ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម