លោកុប្បត្តិ 19:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ ព្រះគម្ពីរខ្មែរសាកល នាងបងបង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថា ម៉ូអាប់។ គាត់ជាឪពុកនៃជនជាតិម៉ូអាប់នៅសព្វថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ អាល់គីតាប នាងបងសំរាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ |
៙ សូមទ្រង់ធ្វើដល់គេ ដូចបានធ្វើដល់សាសន៍ម៉ាឌាន គឺដូចជាបានធ្វើដល់ស៊ីសេរ៉ា នឹងយ៉ាប៊ីន នៅត្រង់ស្ទឹងគីសុន
អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង
វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ នឹងពួកកូនស្រីឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី
ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរ្តិ៍អាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអញថា កុំឲ្យធ្វើទុក្ខសាសន៍ម៉ូអាប់ឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកគេដល់ឯងរាល់គ្នាទេ ពីព្រោះអញបានឲ្យស្រុកអើរដល់ពួកកូនចៅឡុតទុកជាកេរ្តិ៍អាករហើយ
សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង
មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន នឹងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង
រីឯកាលក្រោយ ដែលសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល នោះទ្រង់ក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន នឹងសាសន៍អេដំម នឹងស្តេចទាំងប៉ុន្មាននៃស្រុកសូបា ហើយនឹងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជាដរាប