ជនគណនា 21:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 វេទនាដល់ឯង ម៉ូអាប់អើយ ឱពួកព្រះកេម៉ូសអើយ ឯងរាល់គ្នាត្រូវវិនាសហើយ ដ្បិតព្រះនៃឯងបានបញ្ជូនពួកកូនប្រុសរបស់ខ្លួន ឲ្យត្រូវរត់ នឹងពួកកូនស្រីឲ្យទៅជាឈ្លើយ ដល់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 វេទនាដល់អ្នកហើយ ម៉ូអាប់អើយ! ប្រជាជនដែលថ្វាយព្រះកេម៉ូសអើយ អ្នកត្រូវវិនាសហើយ! ព្រះនេះបានធ្វើឲ្យពួកកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយ ហើយពួកកូនស្រីរបស់ខ្លួន ទៅជាឈ្លើយរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយ របស់ព្រះបាទស៊ីហុន ជាស្ដេចស្រុកអាម៉ូរី! សូមមើលជំពូកអាល់គីតាប29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយរបស់ស្តេចស៊ីហុន ជាស្តេចស្រុកអាម៉ូរី! សូមមើលជំពូក |
ហើយទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន នឹងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្តេចទ្រង់ក៏ធ្វើបង្អាប់ទាំងអស់ដែរ
ពីព្រោះគេបានបោះបង់ចោលអញ ហើយបានក្រាបថ្វាយបង្គំដល់ព្រះអាសថារ៉ូត ជាព្រះនៃសាសន៍ស៊ីដូន នឹងកេម៉ូស ជាព្រះនៃសាសន៍ម៉ូអាប់ ហើយមីលកូម ជាព្រះនៃពួកកូនចៅអាំម៉ូនវិញ គេមិនបានដើរតាមផ្លូវអញ ដើម្បីនឹងប្រព្រឹត្តសេចក្ដីដែលទៀងត្រង់នៅភ្នែកអញ ហើយកាន់តាមបញ្ញត្ត នឹងសេចក្ដីយុត្តិធម៌របស់អញ ដូចជាដាវីឌ ជាបិតាទ្រង់ទេ