លោកុប្បត្តិ 19:37 - អាល់គីតាប37 នាងបងសំរាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល37 នាងបងបង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថា ម៉ូអាប់។ គាត់ជាឪពុកនៃជនជាតិម៉ូអាប់នៅសព្វថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ សូមមើលជំពូក |
ខ្ញុំក៏សូមយកនាងរស់ជាសាសន៍ម៉ូអាប់ ដែលត្រូវជាភរិយារបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំផងដែរ ដើម្បីឲ្យកេរមត៌ករបស់គាត់នៅតែជាកម្មសិទ្ធិរបស់គាត់ដដែល ហើយខ្ញុំនឹងបន្តពូជពង្សឲ្យគាត់ ដើម្បីរក្សាឈ្មោះគាត់ឲ្យនៅគង់វង្ស ក្នុងចំណោមអ្នកស្រុកអ្នកភូមិ និងនៅទ្វារក្រុងនេះតទៅទៀត។ ថ្ងៃនេះអស់លោកជាសាក្សីដឹងឮស្រាប់ហើយ»។
ក្រោយពេលដែលស្តេចសូលឡើងគ្រងរាជ្យលើអាណាចក្រអ៊ីស្រអែលហើយ គាត់បានធ្វើសង្គ្រាមជាមួយខ្មាំងសត្រូវទាំងប៉ុន្មាន ដែលនៅជុំវិញ គឺច្បាំងនឹងជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិអេដុម ពួកស្តេចនៅសូបា និងជនជាតិភីលីស្ទីន។ នៅគ្រប់សមរភូមិ ស្តេចតែងតែទទួលជ័យជំនះលើពួកគេជានិច្ច។