អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
លូកា 8:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែបើកក្តោងទៅ នោះទ្រង់ផ្ទំលក់ រួចមានខ្យល់ព្យុះធ្លាក់មកលើសមុទ្រ ទឹកក៏ចូលស្ទើរតែពេញទូក ហើយគេភ័យខ្លាចលិច ព្រះគម្ពីរខ្មែរសាកល ខណៈដែលពួកគេកំពុងធ្វើដំណើរតាមទូក ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏លិចចូលពេញទូក ហើយពួកគេស្ថិតក្នុងភាពគ្រោះថ្នាក់។ Khmer Christian Bible កាលពួកគេកំពុងឆ្លងទូក ព្រះអង្គក៏ផ្ទំលក់ នោះខ្យល់ព្យុះក៏បក់មកលើបឹង ហើយពួកគេស្ទើរតែលិចទៅក្នុងទឹក ព្រមទាំងស្ថិតនៅក្នុងគ្រោះថ្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេកំពុងចេញទូកទៅ ព្រះអង្គក៏ផ្ទំលក់។ ពេលនោះ មានខ្យល់ព្យុះបក់មកលើបឹង ទឹកក៏ចូលពេញទូក ហើយគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ អាល់គីតាប ពេលឆ្លងទៅនោះ អ៊ីសាសម្រាន្តលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ |
អស់ទាំងភ្លើង នឹងព្រិល ហិមៈ នឹងចំហាយទឹក ទាំងខ្យល់ព្យុះ ដែលសំរេចតាមព្រះបន្ទូលទ្រង់
៙ ឱព្រះអម្ចាស់អើយ សូមទ្រង់តើនឡើង ហេតុអ្វីបានជាទ្រង់នៅផ្ទំលក់ សូមទ្រង់តើនឡើង កុំបោះបង់ចោលយើងខ្ញុំជាដរាបឡើយ
ឱអ្នកមានទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនឹងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង
កាលទ្រង់កំពុងឈរនៅមាត់សមុទ្រគេនេសារ៉ែត នោះមានមនុស្សកកកុញប្រជ្រៀតគ្នាមកឯទ្រង់ ដើម្បីនឹងស្តាប់ព្រះបន្ទូល
មានកាល១ថ្ងៃនោះ ទ្រង់ចុះទូកជាមួយនឹងពួកសិស្ស ហើយមានបន្ទូលទៅគេថា ចូរយើងឆ្លងទៅត្រើយម្ខាង នោះក៏ចេញទៅ
យើងចុះសំពៅ១ពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយក៏បើកទៅមានទាំងអើរីស្តាក ជាសាសន៍ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច ទៅជាមួយផង
ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្ដីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្ដីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ