ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
លូកា 16:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ ព្រះគម្ពីរខ្មែរសាកល “មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ Khmer Christian Bible មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ អាល់គីតាប «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ |
ឯម៉ាដេកាយលោកចេញពីចំពោះស្តេចទៅ ទាំងស្លៀកពាក់ប្រដាប់របស់ក្រមហ្លួងពណ៌ខៀវ ហើយស មានពាក់មកុដមាសយ៉ាងធំ នឹងអាវវែង សំពត់ខ្លូតទេសពណ៌ស្វាយផង នោះពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ
ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្ដីចំកួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចំកួតសុទ្ធ។
នាងត្បាញសំពត់ដណ្តប់ខ្លួន សំលៀកបំពាក់របស់នាងសុទ្ធតែធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ
ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនឹងប្រាក់ ឯសំលៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត នឹងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ នឹងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចំរើនឡើងដល់ទៅមានអំណាចជាស្តេច
មើល ឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចំរើន ឥតដែលចំរើនកំឡាំងដៃនៃពួកក្រីក្រ នឹងមនុស្សកំសត់ទុគ៌តឡើយ
ស្លាបក្តោងឯងធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តចំរុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីនឹងទុកជាទង់ជ័យដល់ឯង ហើយមានសំពត់ពណ៌ខៀវ នឹងពណ៌ស្វាយ ពីកោះអេលីសា ធ្វើជាពិតាន
កាលបានចំអកមើលងាយទ្រង់ស្រេចហើយ នោះគេដោះអាវពណ៌ស្វាយចេញ ក៏បំពាក់ព្រះពស្ត្រទ្រង់វិញ រួចនាំចេញទៅឆ្កាង
ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត
ទ្រង់ក៏មានបន្ទូលទៅពួកសិស្សថា មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកត្រួតត្រាលើរបស់ទ្រព្យលោកថា គាត់ចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន
អស់អ្នកណាដែលលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលយកស្ត្រីប្ដីលែង នោះក៏ឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតដែរ។
ក៏មានបុរសក្រម្នាក់ ឈ្មោះឡាសារ កើតដំបៅពេញទាំងខ្លួន គេនាំយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ
សំលៀកបំពាក់របស់ស្ត្រីនោះមានពណ៌ស្វាយ ហើយក្រហម ក៏តែងដោយមាស ត្បូងមានដំឡៃ ហើយនឹងកែវមុក្តា ព្រមទាំងកាន់ពែងមាស ដែលពេញដោយសេចក្ដីស្មោកគ្រោក របស់ការកំផិតដ៏គួរខ្ពើមរបស់វាផង
ក៏និយាយថា វេទនាៗហើយ ទីក្រុងដ៏ធំដែលបានស្លៀកពាក់ ដោយសំពត់ទេស ពណ៌ស្វាយ នឹងពណ៌ក្រហម ទាំងតែងខ្លួនដោយមាស នឹងត្បូងមានដំឡៃ ហើយកែវមុក្តាផង
ដែលវាបានដំកើងខ្លួន ហើយរស់ដោយហ៊ឺហាយ៉ាងណា នោះត្រូវឲ្យវាមានសេចក្ដីទុក្ខលំបាក នឹងសេចក្ដីសោកសង្រេងយ៉ាងនោះដែរ ដ្បិតវាគិតក្នុងចិត្តថា អញអង្គុយជាមហាក្សត្រី មិនមែនជាមេម៉ាយទេ ក៏មិនត្រូវមានសេចក្ដីសោកសង្រេងឡើយ
ឯក្រវិលមាសទាំងប៉ុន្មានដែលលោកសូមបាន នោះមានទំងន់ជាមាស១ពាន់៧រយដំឡឹង ឥតរាប់បន្តោក នឹងអាយ៉ាដក់ ហើយនឹងសំលៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ នឹងខ្សែនៅករបស់សត្វអូដ្ឋនោះទេ