Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​លោក​ថា គាត់​ចាយ​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​ទៀត​ថា​៖“សេដ្ឋី​ម្នាក់​មាន​អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងនោះ​ត្រូវគេ​ប្ដឹង​ថា គាត់​ចាយបង្ហិន​ធនធាន​របស់​ចៅហ្វាយគាត់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៀត​ដែរ​ថា៖​ «បុរស​អ្នក​មាន​ម្នាក់​មាន​មេការ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្ដឹង​ថា​ បាន​បង្ហិន​ទ្រព្យ​សម្បត្ដិ​របស់​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះយេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ ដែល​គេ​មក​ប្តឹង​លោក ពី​អ្នក​មើល​ខុស​ត្រូវ​លើ​របស់​ទ្រព្យសម្បត្តិ​របស់​លោក​ថា អ្នក​នោះ​ចាយ​បង្ហិន‌បង្ហោច​ទ្រព្យ​សម្បត្តិ​លោក​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស*​ថា៖ «មាន​សេដ្ឋី​មួយ​រូប​បាន​ប្រគល់​មុខងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​លោក។ មាន​គេ​មក​ជម្រាប​លោក​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ បាន​ប្រគល់​មុខ‌ងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​គាត់។ មាន​គេ​មក​ជម្រាប​សេដ្ឋី​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។

សូមមើលជំពូក ចម្លង




លូកា 16:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​ទូលបង្គំ នោះ​មាន​តែ​អេលា‌ស៊ើរ​ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ


គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប និយាយ​នឹង​គាត់​នៅ​ត្រង់​មាត់​ទ្វារ​ថា


គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រាអែល ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច នឹង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន នឹង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម


អ្នក​ណា​ដែល​ធ្វេស​ប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។


នាង​មិន​បាន​ដឹង​ថា គឺ​អញ​នេះ​ដែល​តែង‌តែ​ឲ្យ​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង​ដល់​នាង ព្រម​ទាំង​ចំរើន​ប្រាក់ នឹង​មាស​ដល់​នាង ដែល​គេ​បាន​ប្រើ​សំរាប់​គោរព​ដល់​ព្រះ​បាល​នោះ​ផង​ទេ


ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង


ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​តប​ថា ចុះ​តើ​អ្នក​ណា​ជា​នាយ​ដំរួត​ការ​ដែល​ស្មោះ‌ត្រង់ មាន​មារយាទ​ល្អ ដែល​ចៅហ្វាយ​នឹង​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក ដើម្បី​នឹង​បើក​អាហារ​ឲ្យ​គេ​បរិភោគ​តាម​ត្រូវ​ពេល


ក្រោយ​បន្តិច​មក កូន​ពៅ​ប្រមូល​ទាំង​អស់ ចេញ​ទៅ​ឯ​ស្រុក​ឆ្ងាយ ហើយ​ក៏​បង្ហិន​ទ្រព្យ​ទៅ ដោយ​ល្បែង​ដ៏​ហួស​ខ្នាត


ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ​ដែល​បំប៉ន​ឲ្យ​វា​ភ្លាម


មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ


លោក​ក៏​ហៅ​អ្នក​នោះ​មក​សួរ​ថា តើ​រឿង​អ្វី​ដែល​អញ​ឮ​និយាយ​ពី​ឯង ចូរ​រៀប​រាប់​ប្រាប់​ពី​ការ​ឯង​ត្រួត‌ត្រា​នោះ​មក​មើល ពី​ព្រោះ​ឯង​នៅ​ត្រួត‌ត្រា​ការ​ទៀត​ពុំ​បាន​ទេ


អ្នក​១​ទៀត​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ នេះ​នែ​ប្រាក់​ណែន​របស់​ទ្រង់ ដែល​ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង


នឹង​យ៉ូអាន់ ជា​ប្រពន្ធ​ឃូសា មហា‌តលិក​ស្តេច​ហេរ៉ូឌ​១ ស៊ូសាន​១ ហើយ​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន​ដែរ ដែល​យក​ទ្រព្យ​ខ្លួន​មក​ជួយ​ទ្រង់។


ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត‌ត្រា​បាន​ឥត​សៅ‌ហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ


អ្នក​រាល់​គ្នា​ក៏​សូម​ដែរ តែ​មិន​បាន​ទេ ដ្បិត​សេចក្ដី​សំណូម​នោះ​បែប​អាក្រក់ សំរាប់​នឹង​ចាយ​បំពេញ​សេចក្ដី​សំរើប​របស់​អ្នក​រាល់​គ្នា​វិញ


គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះ‌គុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម