ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
យ៉ូអែល 2:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានភ្លើងឆេះបន្សុសនៅពីមុខគេ ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន តែខាងក្រោយគេ ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ គ្មានអ្វីគេចផុតពីគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។ អាល់គីតាប នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់ នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។ |
ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ
ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
ដ្បិតវាមកគ្របពេញពីលើដី ដល់ម៉្លេះបានជាស្រុកត្រឡប់ទៅជាងងឹត វាក៏ស៊ីដំណាំទាំងអស់នៅក្នុងស្រុក ហើយនឹងអស់ទាំងផ្លែឈើ ដែលរួចអំពីព្រិលមក គ្មានសល់ស្លឹកខ្ចីណាមួយនៅដើមឈើ ឬស្មៅនៅវាលគ្រប់ក្នុងស្រុកអេស៊ីព្ទឡើយ។
វានឹងមកគ្របពេញដី ទាល់តែមើលដីមិនឃើញទៀត ហើយនឹងស៊ីអស់ទាំងរបស់ដែលសល់នៅអំពីព្រឹល វានឹងស៊ីអស់ទាំងដើមឈើដែលដុះនៅចំការរបស់ឯងរាល់គ្នាផង
ជាអ្នកដែលបានធ្វើឲ្យលោកីយរលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
ពីព្រោះទីទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិតទៅ ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ
របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ
ពីព្រោះព្រះយេហូវ៉ាទ្រង់បានកំសាន្តចិត្តក្រុងស៊ីយ៉ូន ទ្រង់បានដោះទុក្ខអស់ទាំងកន្លែងខូចបង់របស់គេ ក៏បានធ្វើឲ្យទីស្ងាត់ឈឹង បានដូចជាច្បារអេដែន ហើយឲ្យវាលព្រៃនោះត្រឡប់ដូចជាសួនរបស់ព្រះយេហូវ៉ាដែរ នឹងមានសេចក្ដីអំណរ នឹងសេចក្ដីរីករាយនៅក្នុងទីក្រុងនោះ ព្រមទាំងការអរព្រះគុណ នឹងសំឡេងពីរំពីរោះផង។
ដ្បិតអំពើអាក្រក់ឆេះដូចជាភ្លើង ក៏ឆេះបន្សុសទាំងអញ្ចាញ នឹងគុម្ពបន្លាអស់រលីងទៅ អើ ភ្លើងនោះក៏កាត់ឡើងក្នុងទីស្តុកនៅព្រៃ ហើយឆេះរាលឡើងហុយផ្សែងទ្រលោម
ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្តាជនក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
គេនឹងស៊ីផលចំរូត ហើយអាហាររបស់ឯងអស់ទៅ ជាអាហារដែលទុកសំរាប់កូនប្រុសកូនស្រីឯង ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់ឯង ហើយនឹងស៊ីបំផ្លាញដើមទំពាំងបាយជូរ នឹងដើមល្វារបស់ឯងដែរ គេនឹងវាយរំលំទីក្រុងមានកំផែង ដែលជាទីទុកចិត្តរបស់ឯងនោះ ដោយសារដាវ
ហើយគេនឹងពោលថា ស្រុកនេះដែលត្រូវចោលស្ងាត់ បានត្រឡប់ដូចជាសួនច្បារអេដែនវិញ ហើយទីក្រុងទាំងប៉ុន្មានដែលត្រូវខូចបង់ចោលស្ងាត់ ហើយបាក់បែក ក៏បានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅផង
ព្រះអម្ចាស់យេហូវ៉ាទ្រង់ក៏បង្ហាញការយ៉ាងនេះទៀតដល់ខ្ញុំ មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់ប្រកាសប្រាប់ឲ្យមានការផ្ចាញ់ផ្ចាលដោយភ្លើង នោះភ្លើងក៏ឆេះទាំងទីជំរៅដ៏ធំ ក៏បំរុងនឹងស៊ីស្រុកទាំងមូលផង
ដ្បិតមើល អញនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅ ដែលមិនមែនជារបស់ផងខ្លួន
គឺអញនឹងកំចាត់កំចាយគេ ដោយខ្យល់កួច ឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ដែលគេមិនបានស្គាល់ឡើយ ដូច្នេះ ស្រុកក៏បានស្ងាត់ច្រៀប នៅខាងក្រោយគេ ដល់ម៉្លេះបានជាឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទៀតទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏លំអទៅជាទីខូចបង់។