Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 10:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 វា​នឹង​មក​គ្រប​ពេញ​ដី ទាល់​តែ​មើល​ដី​មិន​ឃើញ​ទៀត ហើយ​នឹង​ស៊ី​អស់​ទាំង​របស់​ដែល​សល់​នៅ​អំពី​ព្រឹល វា​នឹង​ស៊ី​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ចំការ​របស់​ឯង​រាល់​គ្នា​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 វា​នឹង​មក​ពេញ​ដី ទាល់​តែ​មើល៍​ដី​មិន​ឃើញ ហើយ​នឹង​ស៊ី​របស់​ទាំង​អស់​ដែល​នៅ​សល់​ពី​ព្រឹល វា​នឹង​ស៊ី​អស់​ទាំង​ដើម​ឈើ​ដែល​ដុះ​នៅ​ចម្ការ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 វា​នឹង​មក​ទំ​ពាស‌ពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេស‌សល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 វា​នឹង​មក​ទំ​ពាស​ពេញ​ក្នុង​ស្រុក រហូត​ដល់​មើល​ដី​លែង​ឃើញ​ទៀត។ វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេស​សល់​ពី​ព្រឹល វា​នឹង​ស៊ី​បង្ហិន​ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ដែល​ដុះ​នៅ​តាម​ទី​វាល។

សូមមើលជំពូក ចម្លង




និក្ខមនំ 10:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​លើក​ដៃ​ឡើង​លើ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​កើត​មាន​កណ្តូប​មក​លើ​ស្រុក ឲ្យ​វា​ស៊ី​ដំណាំ​ទាំង​ប៉ុន្មាន​ដែល​សល់​អំពី​ព្រឹល​មក


ដ្បិត​វា​មក​គ្រប​ពេញ​ពី​លើ​ដី ដល់​ម៉្លេះ​បាន​ជា​ស្រុក​ត្រឡប់​ទៅ​ជា​ងងឹត វា​ក៏​ស៊ី​ដំណាំ​ទាំង​អស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​អស់​ទាំង​ផ្លែ​ឈើ ដែល​រួច​អំពី​ព្រិល​មក គ្មាន​សល់​ស្លឹក​ខ្ចី​ណា​មួយ​នៅ​ដើម​ឈើ ឬ​ស្មៅ​នៅ​វាល​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ។


បើ​ឯង​មិន​ព្រម​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ទេ នោះ​មើល ដល់​ថ្ងៃ​ស្អែក អញ​នឹង​នាំ​ហ្វូង​កណ្តូប​មក​ក្នុង​ស្រុក


តែ​ស្រូវ‌សាលី នឹង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ


គឺ​ថា របស់​អ្វី​ដែល​សល់​ពី​ក្រា នោះ​កណ្តូប​បាន​ស៊ី ហើយ​អ្វី​ដែល​សល់​ពី​កណ្តូប នោះ​ចង្រិត​បាន​កាត់ រួច​អ្វី​ដែល​សល់​ពី​ចង្រិត នោះ​ដង្កូវ​បាន​ស៊ី​ទៅ។


អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត ដង្កូវ នឹង​ក្រា គឺ​ជា​កង‌ទ័ព​ធំ​របស់​អញ ដែល​អញ​បាន​ចាត់​ប្រើ​មក​កណ្តាល​ឯង​រាល់​គ្នា​នោះ


មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម