អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
យ៉ូស្វេ 24:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ប្រមូលពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់មកនៅត្រង់ស៊ីគែម ព្រមទាំងហៅពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល ពួកមេ ពួកចៅក្រម នឹងពួកនាយកមកដែរ នោះគេក៏មកឈរនៅចំពោះព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ ឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយកោះហៅពួកចាស់ទុំ ពួកមេ ពួកចៅក្រម និងពួកនាយកនៃសាសន៍អ៊ីស្រាអែលឲ្យមក រួចគេក៏មកជួបជុំគ្នានៅចំពោះព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ អាល់គីតាប យ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយគាត់ក៏បានកោះហៅក្រុមអះលីជំអះ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះអុលឡោះ។ |
អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ
នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម
ឯរេហូបោម ទ្រង់យាងទៅឯស៊ីគែម ដ្បិតសាសន៍អ៊ីស្រាអែលទាំងអស់បានមូលមកឯស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច
ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា នឹងក្រុងយេរូសាឡិមមកប្រជុំគ្នា
ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។
នៅថ្ងៃនេះ ឯងទាំងអស់គ្នាកំពុងឈរ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង គឺទាំងពួកមេ ទាំងពូជអំបូរឯងទាំងប៉ុន្មាន នឹងពួកចាស់ទុំ ហើយនឹងពួកនាយករបស់ឯងរាល់គ្នា ជាបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
ដូច្នេះគេក៏តាំងក្រុងកេដេស ក្នុងស្រុកភ្នំ របស់ខែត្រណែបថាលី នៅស្រុកកាលីឡេ១ ក្រុងស៊ីគែម នៅស្រុកភ្នំខែត្រអេប្រាអិម១ ក្រុងគារយ៉ាត់-អើបា គឺក្រុងហេប្រុននៅស្រុកភ្នំខែត្រយូដា១
នោះលោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នា ព្រមទាំងពួកចាស់ទុំ ពួកមេ នឹងពួកចៅក្រម ហើយពួកនាយករបស់គេមកប្រាប់ថា អញចាស់ហើយ ក៏មានវ័យចំរើនច្រើនណាស់ផង
នោះពួកកូនចៅអ៊ីស្រាអែល នឹងបណ្តាទ័ពទាំងអស់ ក៏ឡើងទៅឯបេត-អែល អង្គុយយំនៅទីនោះចំពោះព្រះយេហូវ៉ា ព្រមទាំងតមក្នុងថ្ងៃនោះរហូតដល់ល្ងាច គេក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រីនៅចំពោះព្រះយេហូវ៉ាដែរ
តែនៅថ្ងៃនេះ ឯងរាល់គ្នាបានបោះបង់ចោលព្រះនៃឯង ដែលទ្រង់បានជួយសង្គ្រោះឯង ឲ្យរួចពីគ្រប់ទាំងគ្រោះថ្នាក់ នឹងសេចក្ដីវេទនារបស់ឯង ឥឡូវនេះ ឯងរាល់គ្នាបានទូលទ្រង់ថា សូមតាំងស្តេចឲ្យសោយរាជ្យលើយើងរាល់គ្នាវិញ ដូច្នេះ ចូរឯងរាល់គ្នាឈរនៅចំពោះព្រះយេហូវ៉ា តាមពូជអំបូរ តាមពួកឯងទាំងពាន់ៗចុះ