Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ឯ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​បាន​មូល​មក​ឯ​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សម្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះ‌មហា‌ក្សត្រ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សម្តេច​រេហូ‌បោម​បាន​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​តែង‌តាំង​សម្តេច​ជា​ស្តេច។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 12:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​១​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ


ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា​ទ្រង់ រួច​រេហូ‌បោម ជា​បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។


ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត


រីឯ​កាល​រេហូ‌បោម ទ្រង់​មក​ដល់​យេរូ‌សាឡិម​ហើយ នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ នឹង​ពូជ​អំបូរ​បេន‌យ៉ាមីន​ផង រួម​ទាំង​អស់​បាន​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង នឹង​ពួក​អ៊ីស្រាអែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​វិញ


ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត


នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ នឹង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​ដង្វាយ​ម្សៅ នឹង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


គេ​ដង្ហែ​សព​លោក​ទៅ​ឯ​ស្រុក​ស៊ីគែម​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ ពី​ពួក​កូន​ចៅ​ហេម័រ ជា​អ្នក​ស្រុក​ស៊ីគែម​នោះ។


ដូច្នេះ​គេ​ក៏​តាំង​ក្រុង​កេដេស ក្នុង​ស្រុក​ភ្នំ របស់​ខែត្រ​ណែប‌ថាលី នៅ​ស្រុក​កាលី‌ឡេ​១ ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​ខែត្រ​អេប្រា‌អិម​១ ក្រុង​គារ‌យ៉ាត់-អើបា គឺ​ក្រុង​ហេប្រុន​នៅ​ស្រុក​ភ្នំ​ខែត្រ​យូដា​១


យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ


ឯ​ឆ្អឹង​សព​របស់​យ៉ូសែប ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក គេ​ក៏​កប់​នៅ​ត្រង់​ស៊ីគែម ក្នុង​ដី​ដែល​យ៉ាកុប​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង ហើយ​ដី​នោះ​ក៏​នៅ​ជា​មរដក​របស់​ពួក​កូន​ចៅ​យ៉ូសែប


នោះ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​កូន​យេរូ-បាល ក៏​ទៅ​ឯ​ពួក​បង​ប្អូន​ខាង​ម្តាយ​ខ្លួន​នៅ​ស៊ីគែម ព្រម​ទាំង​ពួក​ញាតិ‌សន្តាន​របស់​ជីតា​ខ្លួន ខាង​ម្តាយ​ទាំង​អស់​គ្នា ជំរាប​ថា


ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ​ទាំង​អស់ ក៏​មូល​មក​ព្រម​គ្នា​នឹង​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ត្រង់​ដើម​ម៉ៃសាក់​ក្នុង​បន្ទាយ​នៅ​ត្រង់​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម