ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
យ៉ូប 5:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គសង្គ្រោះជនទុគ៌ត ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។ អាល់គីតាប ប៉ុន្តែ ទ្រង់សង្គ្រោះជនទុគ៌ត ឲ្យរួចផុតពីមុខដាវ ពីចង្កូម និងពីកណ្ដាប់ដៃដ៏ខ្លាំងពូកែរបស់ពួកគេ។ |
ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
ដល់ម៉្លេះបានជាគេបណ្តាលឲ្យដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ទ្រង់ ទ្រង់ក៏បានឮសំរែករបស់មនុស្សដែលត្រូវសង្កត់សង្កិនដែរ
ដើម្បីកុំឲ្យមានមនុស្សទមិលល្មើសបានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណាដាក់អន្ទាក់ចាប់ពួកជនឡើយ។
ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន
ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ
ឯពួកមនុស្សអាក្រក់ គេត្រូវបង្អត់ពន្លឺ ហើយដៃគេដែលបានលើកឡើងជាស្រេច នោះបានត្រូវបាក់វិញ។
ឯសូរគ្រហឹមរបស់សិង្ហ នឹងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់
អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្តាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ
ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកល នឹងសេចក្ដីរំលោភ ដើម្បីនឹងសងគេដោយព្រះហស្តទ្រង់ មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា
ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណង របស់មនុស្សរាបទាប ទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ
ដ្បិតទ្រង់ឈរនៅខាងស្តាំនៃមនុស្សកំសត់ទុគ៌ត ដើម្បីនឹងជួយឲ្យរួចពីពួកអ្នកដែលប្រកាន់ទោស ចំពោះព្រលឹងគេ។
ទូលបង្គំដឹងថា ព្រះយេហូវ៉ានឹងកាន់ក្តីរបស់មនុស្សមានទុក្ខវេទនា ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌ ដល់មនុស្សកំសត់ទុគ៌តផង
អស់ទាំងឆ្អឹងនៃទូលបង្គំនឹងពោលថា ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចទ្រង់ ដែលទ្រង់ជួយមនុស្សក្រីក្រឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងពួកក្រីក្រនឹងមនុស្សកំសត់ឲ្យរួចពីអ្នករឹបជាន់ខ្លួន
សូមឲ្យទ្រង់បានសំរេចក្តី ដល់ពួកកំសត់ក្នុងបណ្តាជន ហើយជួយសង្គ្រោះដល់ពួកកូនរបស់មនុស្សក្រីក្រ ព្រមទាំងវាយពួកអ្នកសង្កត់សង្កិនឲ្យខ្ទេចខ្ទីទៅ។
រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា
ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ