Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 5:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​សេចក្ដី​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​អំពើ​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះអង្គ​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ព្រះអង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ទ្រង់​ប្រទាន​សេចក្ដី​សង្ឃឹម ដល់​មនុស្ស​ទន់​ខ្សោយ តែ​ទ្រង់​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។

សូមមើលជំពូក ចម្លង




យ៉ូប 5:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ខ្ញុំ​បាន​ឃាត់​មិន​ឲ្យ​ពួក​ក្រីក្រ​បាន​តាម​បំណង​ចិត្ត ឬ​បាន​ធ្វើ​ឲ្យ​ភ្នែក​នៃ​ស្រី​មេម៉ាយ​ស្រវាំង​ទៅ


ពួក​មនុស្ស​ទៀង​ត្រង់​ក៏​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ឡើង ឯ​សេចក្ដី​ទុច្ចរិត នឹង​ត្រូវ​បាត់​មាត់​ទៅ


តែ​ទូលបង្គំ ជា​ក្សត្រ នឹង​រីក‌រាយ​ក្នុង​ព្រះ​វិញ អស់​អ្នក​ណា​ដែល​ស្បថ​ដោយ​នូវ​ទ្រង់ នោះ​នឹង​បាន​សរសើរ​ដោយ​អរ​សាទរ ពី​ព្រោះ​មាត់​នៃ​ពួក​មនុស្ស​កំភូត​នឹង​ត្រូវ​បិទ។


ដ្បិត​មនុស្ស​កំសត់​មិន​ត្រូវ​គេ​ភ្លេច​ជា​ដរាប​ទេ ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទ័ល‌ក្រ ក៏​មិន​ត្រូវ​វិនាស​បាត់​ជានិច្ច​ដែរ


ប៉ុន្តែ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ នោះ​សូម្បី​តែ​ឆ្កែ​១​ក៏​នឹង​មិន​កំរើក​អណ្តាត​ទាស់​នឹង​គេ​ឡើយ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​រាប់​សាសន៍​អេស៊ីព្ទ នឹង​សាសន៍​អ៊ីស្រាអែល​ផ្សេង​អំពី​គ្នា


ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។


រីឯ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​បង្គាប់​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ពី​ដំណើរ​យេរេមា​ថា


ព្រះ‌ទ្រង់​ក៏​ធ្វើ​ឲ្យ​ដានី‌យ៉ែល​បាន​ប្រកប​ដោយ​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្រឡាញ់​របស់​ចៅហ្វាយ​នោះ


ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២


រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម