នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត
យ៉ូប 42:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលយ៉ូបបានអធិស្ឋានឲ្យពួកមិត្រសំឡាញ់ខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់ប្រោសឲ្យលោករួចពីចំណងទៅ ហើយទ្រង់ប្រទានឲ្យមានលើសជាងដើម១ជា២ផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលដែលលោកយ៉ូបទូលអង្វរឲ្យមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ អាល់គីតាប នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ |
នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត
រួចអ័ម៉ាស៊ីយ៉ាទ្រង់សួរតបទៅអ្នកសំណប់របស់ព្រះថា ចុះចំណែកប្រាក់១០០ហាប ដែលយើងបានប្រគល់ទៅឲ្យពួកទ័ពអ៊ីស្រាអែល នោះដូចម្តេចទៅ អ្នកសំណប់របស់ព្រះទូលឆ្លើយថា ព្រះយេហូវ៉ាទ្រង់អាចនឹងប្រទាន ឲ្យទ្រង់បានជាច្រើនលើសជាងនេះទៅទៀត
លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។
ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា នឹងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។
កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ
ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ ក្នុងកាលដែលព្រះយេហូវ៉ា ទ្រង់នាំពួកឈ្លើយ នៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែល នឹងរីករាយសាទរ។
ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។
ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ នឹងជីវិត។
ត្រូវឲ្យលួងលោមចិត្តនៃក្រុងយេរូសាឡិម ហើយស្រែកប្រាប់គេថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានសំរេចហើយ អំពើទុច្ចរិតរបស់គេក៏បានអត់ទោសឲ្យ ហើយគេបានទទួលសំណង១ជា២ពីព្រះហស្តនៃព្រះយេហូវ៉ា ឲ្យស្នងនឹងអំពើបាបគេដែរ។
ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្ដីខ្មាសរបស់ឯង ហើយនឹងមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្ដីអំណរ ដ៏នៅអស់កល្បជានិច្ច
ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អស់ទាំងប្រាក់ជារបស់ផងអញ ហើយមាសទាំងប៉ុន្មានក៏ជារបស់អញដែរ
ម៉ូសេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះអង្គអើយ ទូលបង្គំសូមអង្វរទ្រង់ សូមមេត្តាប្រោសឲ្យម៉ារាមបានជាទៅ
គឺគេនិយាយថា តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ
ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។
គាត់ក៏និយាយថា លោកឪពុកអើយ បើដូច្នេះ សូមលោកចាត់ឲ្យគាត់ទៅឯផ្ទះឪពុកខ្ញុំបន្តិច
នោះគាត់លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំរាប់បាបនេះដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេកលក់ទៅ ឯសុលក៏យល់ព្រមក្នុងការសំឡាប់គាត់ដែរ។
នោះព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងបំផ្លាស់សណ្ឋានឈ្លើយរបស់ឯង ព្រមទាំងអាណិតមេត្តាដល់ឯង ហើយនឹងប្រមូលឯងមកពីគ្រប់ទាំងសាសន៍ ជាកន្លែងដែលទ្រង់បានកំចាត់កំចាយឯងទៅនៅនោះមកវិញ
ត្រូវឲ្យនឹកពីព្រះយេហូវ៉ាជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកឰយុកោឯងដូចជាមានសព្វថ្ងៃនេះ
ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអើរ៉ុនជាខ្លាំង ដល់ទៅចង់បំផ្លាញលោកដែរ តែអញបានសូមអង្វរឲ្យលោក នៅវេលានោះឯង
មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយពីសេចក្ដីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ
ឯការក្រ ហើយនឹងមាន នោះស្រេចនៅព្រះយេហូវ៉ា គឺទ្រង់ដែលបន្ទាបទៅ ហើយគឺទ្រង់ដែលលើកឡើងដែរ
ទ្រង់លើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកំសត់ទុរគតពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយនឹងពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមរដកជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដីជារបស់ផងព្រះយេហូវ៉ា ហើយទ្រង់បានដាក់លោកីយនៅលើសសរទាំងនោះ