អេសាយ 61:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯងរាល់គ្នានឹងបានចំណែក១ជា២ជំនួសសេចក្ដីខ្មាសរបស់ឯង ហើយនឹងមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ ឯងនឹងបាន២ចំណែកនៅក្នុងស្រុករបស់ឯង ហើយនឹងមានសេចក្ដីអំណរ ដ៏នៅអស់កល្បជានិច្ច សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ជំនួសឲ្យសេចក្ដីអាម៉ាស់របស់អ្នករាល់គ្នា នឹងមានចំណែកទ្វេដង ជំនួសឲ្យភាពអាប់យស អ្នករាល់គ្នានឹងស្រែកហ៊ោសប្បាយដោយព្រោះចំណែករបស់ខ្លួន។ គឺយ៉ាងនេះឯងដែលអ្នករាល់គ្នានឹងកាន់កាប់ចំណែកទ្វេដងនៅក្នុងទឹកដីរបស់អ្នករាល់គ្នា អំណរដ៏អស់កល្បនឹងទៅជារបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ ជំនួសសេចក្ដីខ្មាសរបស់អ្នក ហើយមានសេចក្ដីរីករាយ ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក ហើយមានអំណរនៅអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។ សូមមើលជំពូកអាល់គីតាប7 អ្នករាល់គ្នាលែងអាម៉ាស់ និងលែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។ សូមមើលជំពូក |