យ៉ូប 36:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពពកបង្អុរភ្លៀងចុះមកស្រោចស្រព បណ្ដាជននៅលើផែនដី។ អាល់គីតាប ពពកបង្អុរភ្លៀងចុះមកស្រោចស្រព បណ្ដាជននៅលើផែនដី។ |
ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ សេចក្ដីសប្បុរសនៃទ្រង់វិលឃួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
ដោយសារព្រះដំរិះទ្រង់ នោះអស់ទាំងទីជំរៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក។