តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
យ៉ូប 34:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកឯណាដូចលោកយ៉ូបនេះ ដែលលោកផឹកសេចក្ដីឡកឡឺយដូចជាផឹកទឹក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដូចលោកយ៉ូបនេះ ដែលលោកផឹកសេចក្ដីឡកឡឺយដូចជាផឹកទឹក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមាននរណាម្នាក់ដូចលោកយ៉ូបទេ គាត់ពោលពាក្យប្រមាថយ៉ាងងាយ ដូចគេផឹកទឹក។ អាល់គីតាប តើមាននរណាម្នាក់ដូចអៃយ៉ូបទេ គាត់ពោលពាក្យប្រមាថយ៉ាងងាយ ដូចគេផឹកទឹក។ |
តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ
ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។
ប៉ុន្តែលោកបានសំរេចពេញទី តាមសេចក្ដីជំនុំជំរះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតបានចាប់លោកហើយ
ឱមនុស្សឆោតល្ងង់អើយ តើនឹងស្រឡាញ់សេចក្ដីឆោតល្ងង់នោះដល់កាលណាទៀត ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ ហើយមនុស្សកំឡៅនឹងចេះតែស្អប់ដល់ការចេះដឹងដល់កាលណា
សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
ពីព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់ ហើយផឹកស្រាទំពាំងបាយជូរ ជាផលនៃការច្រឡោត
ព្រះយេហូវ៉ាទ្រង់នឹងមិនអត់ទោសដល់អ្នកនោះឡើយ គឺសេចក្ដីខ្ញាល់ ហើយនឹងសេចក្ដីប្រចណ្ឌនៃព្រះយេហូវ៉ា នឹងហុយឡើងទាស់នឹងអ្នកនោះ ហើយគ្រប់ទាំងសេចក្ដីបណ្តាសាដែលបានកត់ក្នុងគម្ពីរនេះ នឹងនៅជាប់លើអ្នកនោះដែរ រួចព្រះយេហូវ៉ាទ្រង់នឹងលុបឈ្មោះគេពីក្រោមមេឃចេញ