យ៉ូប 32:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាចមិនហ៊ានសំដែងគំនិតខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា៖ «ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាច មិនហ៊ានបញ្ចេញគំនិតខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។ អាល់គីតាប លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖ «ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។ |
នៅខណនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏កើតមានសេចក្ដីកំហឹងឡើង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ
ដូច្នេះ កាលអេលីហ៊ូវឃើញថា អ្នកទាំង៣នោះរកឆ្លើយមិនបាន នោះគាត់ក៏កើតមានសេចក្ដីកំហឹងឡើង។
ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា
ដូច្នេះ ចូរសងដល់លោកទាំងនោះ តាមដែលអ្នកជំពាក់ចុះ គឺឲ្យបង់ពន្ធខ្លួន ដល់លោកណាដែលត្រូវទទួល បង់ពន្ធគយដល់លោកណាដែលទទួលខាងពន្ធគយ ត្រូវមានសេចក្ដីកោតខ្លាច ចំពោះលោកណាដែលគួរកោតខ្លាច ហើយត្រូវគោរពប្រតិបត្តិ ដល់លោកណាដែលគួរគោរពដែរ។
កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នក នោះទុកដូចជាប្អូនវិញ
ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ