Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 32:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ខណ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​មាន​កំហឹង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្ដើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​លោក​យ៉ូប ព្រោះ​លោក​ប្រកាន់​ថា​ខ្លួន​លោក​សុចរិត​ជាង​ព្រះ‌ជាម្ចាស់ ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ លោក​អេលី‌ហ៊ូវ ជា​កូន​របស់​លោក​បារ៉ា‌គាល ក្នុង​អំបូរ​ប៊ូស​នៃ​ត្រកូល​រ៉ាម ក៏​ចាប់​ផ្តើម​ខឹង​ជា​ខ្លាំង។ គាត់​ខឹង​នឹង​អៃយ៉ូប ព្រោះ​អៃយ៉ូប​ប្រកាន់​ថា​ខ្លួន​គាត់​សុចរិត​នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក ចម្លង




យ៉ូប 32:2
18 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ៊ូស​ជា​កូន​ច្បង​គាត់ ហើយ​ប៊ូស​ជា​ប្អូន នឹង​កេមូ‌អែល​ដែល​ជា​ឪពុក​អើរ៉ាម


ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ទ្រង់​ឬ បាន​ជា​ទ្រង់​មើល‌ងាយ​ដល់​ស្នាដៃ​របស់​ទ្រង់ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ទ្រង់ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់​វិញ


ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់


ឯ​អំពើ​អាក្រក់​របស់​អ្នក តើ​មិន​មែន​ធំ​សំបើម​វិញ​ទេ​ឬ​អី ហើយ​សេចក្ដី​ទុច្ចរិត​របស់​អ្នក​ក៏​មិន​ចេះ​អស់​ដែរ


ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទ្រង់​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់ ថា


ដែល​ខ្ញុំ​នឹង​ព្រម​ថា អ្នក​រាល់​គ្នា​និយាយ​ត្រូវ នោះ​សូម​ឲ្យ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ព្រម​លះ​ចោល​សំដី​ដែល​ថា​ខ្លួន​ខ្ញុំ​ត្រឹម‌ត្រូវ​ឡើយ ដរាប​ដល់​ខ្ញុំ​ស្លាប់​ផង


ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់‌លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។


ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូលបង្គំ ក៏​បៀត‌បៀន​ទូលបង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់


គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន


ប៉ុន្តែលោក​បាន​និយាយ​ឲ្យ​ត្រចៀក​ខ្ញុំ​ឮ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​លោក​ថា


សេចក្ដី​នេះ​តើលោក​ស្មាន​ថា គួរ​គប្បី​ឬ ដែល​លោក​ចង់​ថា សេចក្ដី​សុចរិត​របស់​លោក នោះ​លើស​ជាង​សេចក្ដី​សុចរិត​របស់​ព្រះ


តើ​ឯង​ចង់​រំលុប‌រំលាង​ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​អញ​ផង​ឬ តើ​ឯង​នឹង​កាត់​ទោស​ដល់​អញ​ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ​អី


៙ ដ្បិត​សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន ទូលបង្គំ ឯ​សេចក្ដី​ត្មះ‌តិះដៀល​ទាំង​ប៉ុន្មាន​ដែល​គេ​ដៀល​ដល់​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ


នោះ​ទ្រង់​ងាក​ទត​ទៅ​គេ​ទាំង​គ្នាន់‌ក្នាញ់ ដោយ​មាន​ព្រះ‌ហឫទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹង‌រូស ក៏​មាន​បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង


តែ​អ្នក​នោះ​ចង់​សំដែង​ខ្លួន​ជា​អ្នក​សុចរិត ក៏​ទូល​សួរ​ទៀត​ថា តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ


ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម