ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
យ៉ូប 31:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅអេះ មើល ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តាឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំបានធ្វើពាក្យថ្លែងការទៅអេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល៍ ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ អាល់គីតាប ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ! សូមអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ឆ្លើយតបមកខ្ញុំផង! រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក ដើម្បីចោទប្រកាន់ខ្ញុំ |
ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន
ទ្រង់បានបង្កាត់សេចក្ដីក្រោធរបស់ទ្រង់ទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងទ្រង់
មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្ដីយុត្តិធម៌ឡើយ
សូមឲ្យសត្រូវខ្ញុំបានរាប់ជាមនុស្សអាក្រក់ចុះ ហើយឲ្យអ្នកដែលទាស់នឹងខ្ញុំបានរាប់ជាទុច្ចរិតផង
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកទ្រង់ តែទ្រង់មិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែទ្រង់គ្រាន់តែសំឡឹងមើលទូលបង្គំប៉ុណ្ណោះ
ប៉ុន្តែកាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួនទេឬអី ឬកាលណាមានសេចក្ដីអន្តរាយ តើមិនស្រែករកគេជួយដែរឬ
ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្តាលជំនុំ ស្រែករកគេជួយ
ចំណង់បើលោក ដែលពោលថា លោកមើលទ្រង់មិនឃើញ នោះតើយ៉ាងណាទៅ ឯរឿងរ៉ាវនោះក៏នៅចំពោះទ្រង់ ហើយគឺលោកវិញដែលត្រូវរង់ចាំទ្រង់ទេតើ
ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
ឱព្រះយេហូវ៉ាអើយ សូមទ្រង់វិនិច្ឆ័យឲ្យទូលបង្គំ ដ្បិតទូលបង្គំបានដើរតាមចិត្តគ្រប់លក្ខណ៍របស់ទូលបង្គំ ក៏បានទុកចិត្តនឹងព្រះយេហូវ៉ាឥតល្អៀងឡើយ
ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូឃុំ រួចអ្នកត្រូវជាប់គុក