ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 19:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​សិន​ជា​អ្នក​រាល់​គ្នា​ចង់​ធ្វើ​ធំ​លើ​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ​នេះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ដោយ​ធ្វើ​ទាស់​នឹង​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស

សូមមើលជំពូក



យ៉ូប 19:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។


បើ​សិន​ជា​ខ្ញុំ​បាន​ធ្វើ​ខុស​មែន សេចក្ដី​កំហុស​នោះ​ក៏​នៅ​ជាប់​តែ​នឹង​ខ្លួន​ខ្ញុំ​ទេ


ឯ​អស់​អ្នក​ដែល​អរ​សប្បាយ ដោយ​សេចក្ដី​អន្តរាយ​របស់​ទូលបង្គំ នោះ​សូម​ឲ្យ​គេ​ទៅ​ជា​មាន​សេចក្ដី​ខ្មាស ហើយ​ជ្រប់​មុខ​ចុះ ឯ​អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​សូម​ឲ្យ​គេ​ហ៊ុមហ ដោយ​សេចក្ដី​ខ្មាស នឹង​អាប់‌យស​ទៅ


ពី​ព្រោះ​ទូលបង្គំ​បាន​នឹក​ថា ក្រែង​គេ​មាន​សេចក្ដី​អំណរ ដោយ​ទូលបង្គំ​ភ្លាត់​ជើង ហើយ​គេ​អួត​ខ្លួន​ទាស់​នឹង​ទូលបង្គំ


៙ យ៉ាង​នោះ ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ពិត ដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ‌ជំនះ​ឈ្នះ​ទូលបង្គំ​ឡើយ


៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរខ្ញុំ យ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បាន ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ


គឺ​ជា​អ្នក​ឯង​វិញ ជា​មនុស្ស​ស្មើ​គ្នា​នឹង​ខ្ញុំ ជា​ភឿន ហើយ​ជា​សំឡាញ់​ស្និទ្ធ‌ស្នាល​នឹង​ខ្ញុំ


នៅ​គ្រា​នោះ ស្រី​៧​នាក់​នឹង​ជាប់​នៅ ជា​មួយ​ប្រុស​ម្នាក់​ដោយ​ពោល​ថា យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀក‌ពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​តែ​ឲ្យ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំនៀល​ពី​យើង​ចេញ។


ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ


នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ នឹង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​ដំកើង​ឡើង​លើស​ជាង​ពួក​យូដា​ឡើយ


ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្ដី​អាមាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។


ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ


គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។


គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្ដី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ