ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្ដីប្រែប្រួល នឹងសេចក្ដីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
យ៉ូប 16:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើឲ្យខ្ញុំនៅសល់តែស្បែក និងឆ្អឹង ដែលជាទីបន្ទាល់មួយទាស់នឹងខ្ញុំ ហើយអាការៈស្គមស្គាំងរបស់ខ្ញុំ ក៏ទាស់នឹងខ្ញុំដែរ គឺវាក្រោកឡើងធ្វើបន្ទាល់នៅមុខខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គឲ្យទូលបង្គំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាងឲ្យគេចោទប្រកាន់ថា ទូលបង្គំមានកំហុស។ អាល់គីតាប ទ្រង់ឲ្យខ្ញុំនៅសល់តែ ស្បែក និងឆ្អឹង ដែលជាភស្តុតាង ឲ្យគេចោទប្រកាន់ថា ខ្ញុំមានកំហុស។ |
ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្ដីប្រែប្រួល នឹងសេចក្ដីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ
ទ្រង់ក៏ព្រមប្រទានតាមសេចក្ដីសំណូមរបស់គេ តែទ្រង់ឲ្យមានសេចក្ដីក្រៀមស្ងួតនៅក្នុងចិត្តគេវិញ
ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាលពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ
យើងបានឮបទចំរៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង
ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ ទុកជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ